DAP News
ព័ត៌មានអន្តរជាតិ

អង្គការណាតូ បង្កើតកងកម្លាំងយោធាថ្មី សម្រាប់ប្រតិបត្តិការដ្រូន នៅក្នុងតំបន់អាក់ទិក

បរទេស៖យោងតាមការចេញផ្សាយរបស់ RT អង្គការណាតូបានចាប់ផ្តើមអង្គភាពពិសោធន៍ថ្មីមួយ ដើម្បីសាកល្បងប្រព័ន្ធយានគ្មានមនុស្ស បើកចម្រុះនៅក្នុងតំបន់អាក់ទិក ខណៈដែលប្លុកដែលដឹកនាំ ដោយសហរដ្ឋអាមេរិកនៅតែបន្តបង្កើនវត្តមានយោធា របស់ខ្លួននៅក្នុងតំបន់នៅឡើយ។

ប្លុកនេះបានលើកឡើងយ៉ាងខ្ជាប់ខ្ជួន នូវការគម្រាមកំហែង របស់រុស្សីក្នុងការបង្ហាញអំពីភាពត្រឹមត្រូវ នៃការបង្កើតតំបន់អាក់ទិករបស់ខ្លួន។

ទីក្រុងមូស្គូបានច្រានចោល ការអះអាងនេះ ដោយលើកហេតុផលថា ការធ្វើយោធាក្នុងតំបន់ត្រូវបានជំរុញ ដោយសកម្មភាពផ្ទាល់របស់ណាតូ ហើយបានសន្យាថា នឹងឆ្លើយតបទៅតាមសកម្មភាពនៅតំបន់អាក់ទិក ដែលរុស្ស៊ីគ្រប់គ្រងជាងពាក់កណ្តាលនៃឆ្នេរសមុទ្រ។

គំនិតផ្តួចផ្តើមចុងក្រោយរបស់អង្គការណាតូត្រូវបានបង្ហាញកាលពីចុងសប្តាហ៍នៅពេលដែលនាវាស្រាវជ្រាវសម្ព័ន្ធមិត្តបានចាកចេញពីទីក្រុង La Spezia ប្រទេសអ៊ីតាលីដោយបើកដំណើរការកងកម្លាំងដែលមានឈ្មោះថា Task Force X-Arctic (TFX-Arctic) ។

អង្គភាពពិសោធន៍ត្រូវបានកំណត់ ឱ្យដំណើរការចាប់ពីឆ្នាំ២០២៦និងដល់ឆ្នាំក្រោយ ដោយមានគោលបំណង បង្ហាញពីរបៀបដែលប្រព័ន្ធ uncrewed (មិនមានមនុស្សបើក) អាចផ្តល់នូវការយល់ដឹងអំពីស្ថានភាពពហុដែន ជាប់លាប់នៅទូទាំងអាត្លង់ទិកខាងជើង អាកទិក និងខ្ពង់រាបខាងជើង ។ ការដាក់ពង្រាយនេះផ្អែកលើបទពិសោធន៍ ដែលទទួលបានពីក្រុមការងារស្រដៀងគ្នា ដែលបានចាប់ផ្តើមនៅសមុទ្របាល់ទិក កាលពីឆ្នាំមុន៕

ប្រែសម្រួល៖ស៊ុនលី

To Top