ព័ត៌មានអន្តរជាតិ

លិចកប៉ាល់មួយផ្ទុក ដោយ​នាវិកជនជាតិ​ឥណ្ឌា នៅ​ប្រទេស​អូម៉ង់ បន្ទាប់ពី​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​ផ្លោង

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កប៉ាល់ដឹកប្រេងមួយគ្រឿង បានលិចនៅត្រង់តំបន់ឆ្នេរសមុទ្រ ក្នុងប្រទេសអូម៉ង់ បន្ទាប់ពីរងការវាយប្រហារដោយគ្រាប់ផ្លោង។

នាវាពាណិជ្ជកម្មដែលស្គាល់ឈ្មោះថា MT Marivex កំពុងដឹកនាវិកជនជាតិឥណ្ឌា ២៤នាក់ នៅពេលដែលវាត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅនៅជិតកោះ Masirah របស់អូម៉ង់។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដោយលើកឡើងពីការហៅបន្ទាន់ ដោយសមាជិកនាវិកនៅលើកប៉ាល់ ដែលរងគ្រោះថ្នាក់នោះ បាននិយាយថា នាវានេះអាចត្រូវបានបាញ់ប្រហារពីសំណាក់កងទ័ពជើងទឹកអាមេរិក។ យ៉ាងណាក្តីកាសែតរុស្សីRT មិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ដែលស្ថិតនៅក្រោមតំបន់ប្រតិបត្តិការដែលឧបទ្ទវហេតុនេះបានកើតឡើង មិនបានធ្វើអត្ថាធិប្បាយទេ។

ក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌា បានបញ្ជាក់ពីឧប្បត្តិហេតុនេះ ហើយបានទទួលស្គាល់នាវិក២៤នាក់ នៅលើនាវានោះគឺជាពលរដ្ឋរបស់ខ្លួន។ ស្ថានទូតឥណ្ឌាប្រចាំប្រទេសអូម៉ង់បាននិយាយថា សមាជិកនាវិកទាំងអស់ត្រូវបានជួយសង្គ្រោះ។

ក្រសួងដឹកជញ្ជូនបាននិយាយកាលពីល្ងាចថ្ងៃចន្ទថា ៖ផ្អែកលើព័ត៌មានបឋមដែលទទួលបាន អ្នកធ្វើដំណើរតាមសមុទ្រឥណ្ឌាទាំងអស់គឺមានសុវត្ថិភាព។ ពួកគេត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរអូម៉ានី៕

ប្រែសម្រួល៖ស៊ុនលី

To Top