ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ព្រមានថា អ៊ីស្រាអែល អាចនឹងនៅម្នាក់ឯង ប្រសិនបើសង្គ្រាមជាមួយអ៊ីរ៉ង់ បន្តកើតឡើង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា ប្រសិនបើអ៊ីស្រាអែលបន្តសង្គ្រាមជាមួយអ៊ីរ៉ង់ ខ្លួនអាចនឹងប្រយុទ្ធតែម្នាក់ឯង។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយប្រព័ន្ធផ្សព្វផ្សាយអនឡាញអាមេរិក Axios លោក ដូណាល់ ត្រាំ បានអះអាងថា អ៊ីស្រាអែល «បានផ្តល់ការជូនដំណឹងយឺតណាស់» អំពីការវាយប្រហារកាលពីថ្ងៃអាទិត្យ។

លោក ដូណាល់ ត្រាំ បានលើកឡើងថា «ពួកគេបានធ្វើដំណើររួចហើយ ប៉ុន្តែនៅទីបំផុត ខ្ញុំបានកំណត់ការវាយប្រហាររបស់អ៊ីស្រាអែល»។ របាយការណ៍នេះបានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានទូរស័ព្ទទៅលោក ណេតាន់យ៉ាហ៊ូ នៅល្ងាចថ្ងៃអាទិត្យ ហើយបានសុំឱ្យលោកកុំមានការសងសឹក។

ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទ លោក ត្រាំ បានអះអាងថា លោកនឹងទទួលបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ក្នុងរយៈពេលពីរបីថ្ងៃ ដែលនឹងធ្វើឱ្យការវាយប្រហារមិនចាំបាច់ ឬលោកនឹងមិនធ្វើ ក្នុងករណីនេះ លោកអាចដឹកនាំការវាយប្រហារលើអ៊ីរ៉ង់ នេះបើយោងតាមប្រភពព័ត៌មានអ៊ីស្រាអែលមួយ ដែលត្រូវបានជូនដំណឹងអំពីការហៅទូរស័ព្ទ។

ក្រោយមកនៅថ្ងៃចន្ទ លោក ណេតាន់យ៉ាហ៊ូ បានជូនដំណឹងដល់សេតវិមានថា អ៊ីស្រាអែល នឹងបន្តការវាយប្រហារ «នៅពេលណាដែលចាំបាច់»។ អ៊ីរ៉ង់ និងអ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានបង្ហាញសញ្ញាបញ្ឈប់ការវាយប្រហាររបស់ពួកគេប្រឆាំងនឹងគ្នាទៅវិញទៅមក បន្ទាប់ពីការវាយប្រហារគ្នាទៅវិញទៅមកជាបន្តបន្ទាប់ ចាប់ពីយប់ថ្ងៃអាទិត្យ ដែលបានសម្គាល់ការកើនឡើងនូវភាពតានតឹងដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីបទឈប់បាញ់គ្នាក្នុងខែមេសា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top