សហរដ្ឋអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ឆ្លើយតបនឹងការបាញ់ទំលាក់ឧទ្ធម្ភាគចក្រ AH-64 Apache
បរទេស៖យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ង់ជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនបានពិពណ៌នាថាជាការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រវាយប្រហារ AH-64 Apache របស់អាមេរិកនៅជិតច្រកសមុទ្រ Hormuz ។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា លោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យ ការវាយប្រហារដោយបែបស្វ័យការពារ ជាការឆ្លើយតបទៅនឹងការទម្លាក់ឧទ្ធម្ភាគចក្រ Apache កាលពីម្សិលមិញ ។
CENTCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X ថា ៖បេសកកម្មនេះគឺជាការឆ្លើយតបសមាមាត្រទៅនឹងការឈ្លានពានរបស់អ៊ីរ៉ង់ដែលមិនសមហេតុផលមកលើសហរដ្ឋអាមេរិក។
ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់បានរាយការណ៍ថា មីស៊ីលជាច្រើនបានវាយប្រហារលើកោះយុទ្ធសាស្ត្រ Qeshm នៅជិតផ្នែកតូចចង្អៀតបំផុតនៃច្រកសមុទ្រ Hormuz ដែលជាកន្លែងផ្ទុកមូលដ្ឋានយោធា និងស្ថានីយប្រេងដ៏សំខាន់មួយ។
ការវាយប្រហារក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងផ្នែកផ្សេងទៀតនៃខេត្ត Hormozgan ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
