ព័ត៌មានអន្តរជាតិ

ជម្លោះដោយសារតែ ChatGPT ធ្វើឱ្យនិស្សិតអាមេរិកម្នាក់ ចុះចេញពីផ្ទះ និងត្រូវបានគេប្រទះឃើញ ស្លាប់ នៅក្នុងប្រទេសជប៉ុន

បរទេស៖ និស្សិតសាកលវិទ្យាល័យ Auburn នៅសហរដ្ឋអាមេរិកម្នាក់ ដែលបានដើរចេញពីក្រុមគ្រួសារ ដើម្បីរុករកទីក្រុង Kyoto តែម្នាក់ឯង ក្រោយមកត្រូវបានគេរកឃើញថាស្លាប់នៅលើភ្នំនៅខាងក្រៅទីក្រុងជប៉ុន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ថា លោក James “Weston” Higginbotham ជាអ្នកការពារបរិស្ថានអាយុ ២០ ឆ្នាំ ត្រូវបានប៉ូលីសរកឃើញនៅថ្ងៃទី៦ ខែមិថុនា បន្ទាប់ពីបាត់ខ្លួននៅថ្ងៃទី ២៩ ខែឧសភា។

លោក James “Weston” មិនយល់ស្របជាមួយម្តាយ ដែលម្តាយរបស់គាត់ប្រើប្រាស់ ChatGPT ដើម្បីរៀបចំផែនការធ្វើដំណើររបស់គ្រួសារ។ ដោយលះបង់ចំពោះការរស់នៅប្រកបដោយចីរភាព គាត់បានជំទាស់នឹងធនធានធម្មជាតិដែលប្រព័ន្ធ AI ប្រើប្រាស់ នេះបើតាមម្តាយរបស់គាត់គឺលោកស្រី Nancy Higginbotham បានប្រាប់ NBC News។ បន្ទាប់មកគាត់បានចេញដំណើរដោយខ្លួនឯង ហើយឈប់ឆ្លើយសារ។

ប៉ូលីសខេត្ត Kyoto ប្រទេសជប៉ុនបានប្រាប់ ABC News នៅថ្ងៃទី ៤ ខែមិថុនាថា ពួកគេជឿថា វាទំនងជា Weston បានចាកចេញពីគ្រួសាររបស់គាត់ដោយចេតនា ប៉ុន្តែបាននិយាយថា ពួកគេនៅតែមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់គាត់។ ឪពុកម្តាយរបស់គាត់បានតាមដានទីតាំងរបស់គាត់នៅលើកម្មវិធី Life360 ហើយបានមើលគាត់ឡើងរថភ្លើង និងទៅទស្សនាហាងជាច្រើនមុនពេលការចែករំលែកទីតាំងត្រូវបានបិទ ដែលម្តាយរបស់គាត់បាននិយាយថាវាជារឿងមិនសមរម្យសម្រាប់គាត់។
ប្រែសម្រួលៈ ណៃ តុលា

To Top