ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងឈានដល់កិច្ចព្រមព្រៀង ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិក «ទើបតែបានដោះស្រាយសង្គ្រាមជាមួយអ៊ីរ៉ង់យ៉ាងល្អ» ដោយកិច្ចព្រមព្រៀងមួយត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថលេខា «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា លោករំពឹងថាពិធីចុះហត្ថលេខាមួយ ដែលមានការចូលរួមពីអនុប្រធានាធិបតីអាមេរិកលោក JD Vance នឹងធ្វើឡើងនៅអឺរ៉ុប នៅចុងសប្តាហ៍នេះ។

លោកបានលើកឡើងថា ឯកសារទាំងនោះស្ថិតក្នុង «រូបរាងចុងក្រោយ» ហើយកិច្ចព្រមព្រៀងនេះនឹងត្រូវបានបញ្ចប់ «យ៉ាងឆាប់រហ័ស»។ នៅពេលសួរថាតើមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានយល់ព្រមលើកិច្ចព្រមព្រៀងនេះដែរឬទេ លោក ត្រាំ បានបញ្ជាក់ថា «ខ្ញុំយល់ថា ចម្លើយយល់ព្រម»។

ខណៈពេលដែលពិពណ៌នាអំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានថាជា «គំនិតបន្តិចបន្តួច» លោក ត្រាំ បានឲ្យដឹងថា វាគឺជា «អនុស្សរណៈនៃការយោគយល់គ្នាដ៏រឹងមាំមួយ និងអ្វីមួយដែលនឹងត្រូវបានធ្វើ»។ មុននេះបន្ដិចទីក្រុងតេអេរ៉ង់ បានបញ្ជាក់ហើយថាផ្នែកសំខាន់ៗនៃកិច្ចព្រមព្រៀងខិតជិតដល់ការបញ្ចប់ហើយ។

សំណួរសួរថាតើអ៊ីរ៉ង់ យល់ព្រមជាមួយសហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម ដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដែរឬអត់។ កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានសន្យាថានឹងវាយប្រហារអ៊ីរ៉ង់ ជាលើកទី៣ ជាប់ៗគ្នា ប៉ុន្តែបានប្រកាសប៉ុន្មានម៉ោងក្រោយមកថា លោកបានលុបចោលផែនការនេះវិញ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top