ព័ត៌មានអន្តរជាតិ

វៀតណាម ចាប់ខ្លួនជនជាតិចិន ដែល​ប៉ុនប៉ងបង្កើតមជ្ឈមណ្ឌលឆបោក តាមអ៊ីនធឺណិត បន្ទាប់ពីផ្លាស់ទីចេញកម្ពុជា

បរទេស៖ អាជ្ញាធរនៅភាគខាងជើង ប្រទេសវៀតណាមបានរកឃើញផែនការមួយ ដែលត្រូវបានចោទក្រុម ជនបរទេសមួយក្រុម ប៉ុនប៉ងបង្កើតមជ្ឈមណ្ឌលឆបោក តាមអ៊ីនធឺណិតទ្រង់ទ្រាយធំមួយនៅក្នុងប្រទេសវៀតណាម ដោយចាប់ខ្លួនជនសង្ស័យសំខាន់ៗមុនពេលប្រតិបត្តិការនេះចាប់ផ្តើមសកម្ម។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ថា យោងតាមប៉ូលីសមូលដ្ឋាន គឺក្រុមនេះ ដែលភាគច្រើនមានជនជាតិចិនដែលបានមកដល់វៀតណាម ពីប្រទេសកម្ពុជា ដោយបានជួលអចលនទ្រព្យជាច្រើន នៅក្នុងខេត្តភូថូ និងបានដំឡើងឧបករណ៍អេឡិចត្រូនិច ដើម្បីត្រៀមចាប់ផ្តើមប្រតិបត្តិការ។

ប៉ូលីសខេត្តបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃទី ១១ ខែមិថុនាថា ក្រុមនេះបានបង្ហាញសញ្ញានៃ “ការជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំបច្ចេកវិទ្យាខ្ពស់ឆ្លងដែន ដោយមានគម្រោងបង្កើតមូលដ្ឋានប្រតិបត្តិការរយៈពេលវែងនៅក្នុងប្រទេសវៀតណាម”។

ទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខខេត្តបានចេញដីកាឃុំខ្លួនជាបន្ទាន់សម្រាប់ពលរដ្ឋវៀតណាមបីនាក់គឺ ង្វៀនថាញ់ឡុង ត្រាន់ធីធូហឿង និងផាំឌិញណាំ។

ប្រែសម្រួលៈ ណៃ តុលា

To Top