ព័ត៌មានអន្តរជាតិ

ផ្ទុះការតវ៉ាដ៏ធំមួយកណ្តាល ទីក្រុងតូក្យូប្រឆាំង នឹងផែនការពង្រីកយោធា របស់រដ្ឋាភិបាលជប៉ុន

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រជាជនជប៉ុនមួយចំនួនធំ បានដើរតាមផ្លូវក្នុងទីក្រុងតូក្យូ កាលពីរសៀលថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយ ពង្រីកយោធាជាបន្តបន្ទាប់ដែលថ្មីៗនេះបានអនុវត្តដោយរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី Sanae Takaichi និងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកាន់អំណាចរបស់ខ្លួន។

បាតុករ​ជាច្រើន​នាក់​បាន​ពាក់​មួកសុវត្ថិភាព​ដែល​មាន​ពាក្យ ​ប្រឆាំង​សង្គ្រាម​ និង​​សន្តិភាព បាន​ស្រែក​ពាក្យស្លោក​ដូចជា ​ទេ​ចំពោះ​ការកែប្រែ​រដ្ឋធម្មនុញ្ញ និង ​បញ្ឈប់​សង្គ្រាមជាដើម​។

ក្រុមអ្នករៀបចំបាននិយាយថា រដ្ឋាភិបាលជប៉ុន ខណៈដែលចាត់ទុកប្រទេសនេះថាជា ប្រជាជាតិដែលស្រឡាញ់ សន្តិភាព បែរជាបានបន្តពង្រឹងសម្ព័ន្ធភាពសន្តិសុខជប៉ុន-សហរដ្ឋអាមេរិក ពង្រីកកងកម្លាំងស្វ័យការពារ (SDF) និងពន្លឿនការជំរុញរបស់ខ្លួនឆ្ពោះ ទៅរកការធ្វើយោធាឡើងវិញ ដោយព្រមានថាវិធានការបែបនេះ អាចនាំឱ្យប្រទេសជប៉ុនធ្លាក់ផ្លូវឆ្ពោះទៅកាន់សង្រ្គាមសាជាថ្មី។

បាតុករម្នាក់ដែលត្រូវបានគេស្គាល់ថាជា Kashimura បានប្រាប់ Xinhua ថាតម្លៃនៅក្នុងប្រទេសជប៉ុននៅតែបន្តកើនឡើង បន្ទុកពន្ធបន្តកើនឡើង ហើយការចំណាយសន្តិសុខសង្គមកំពុងកើនឡើង។

Kashimura បាននិយាយថា ៖ ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលកំពុងជំរុញឱ្យមានច្បាប់ ដែលនឹងរឹតត្បិតសេរីភាព នៃការបញ្ចេញមតិ និងគាបសង្កត់សំឡេងប្រឆាំងសង្គ្រាម។ ប្រជាជននឹងបាត់បង់លំហរដើម្បីបញ្ចេញមតិដោយសេរី។

Kashimura បាននិយាយទៀតថា ៖ ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលកំពុងជំរុញឱ្យមានច្បាប់​ ដែលនឹងរឹតត្បិតសេរីភាព នៃការបញ្ចេញមតិផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top