ធ្លាក់យន្តហោះ B-52 របស់អាមេរិកភ្លាមៗ ក្រោយពេលហោះឡើង នៅមូលដ្ឋានទ័ព ក្នុងរដ្ឋកាលីហ្វ័រញ៉ា
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាយន្តហោះយោធា នៅមូលដ្ឋានទ័ពអាកាសអាមេរិក B-52 បានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះចេញពីមូលដ្ឋានទ័ពអាកាស Edwards ក្នុងវាលខ្សាច់ Mojave នៃរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃចន្ទម្សិលមិញ ។
ប្រភពដដែលបានសរសេរទៀតថា ក្រុមឆ្លើយតបបន្ទាន់ត្រូវ បានបញ្ជូនភ្លាមៗទៅកាន់កន្លែងកើតហេតុ ហើយប្រតិបត្តិការឆ្លើយតប នៅតែបន្តនៅឡើយ មកទល់ពេលនេះ។
នៅក្នុងការប្រកាសដាច់ដោយឡែកមួយទៀត នៅលើបណ្តាញ X មូលដ្ឋានយោធាបានប្រកាសថា អាកាសយានដ្ឋានត្រូវបានបិទ ហើយយន្តហោះចូលទាំងអស់កំពុងត្រូវបានបង្វែរទិសដៅ។
បច្ចុប្បន្នមូលដ្ឋានទ័ពបាននិយាយថា រាល់សំបុត្រចូលទស្សនា មិនមែនពាណិជ្ជកម្ម ត្រូវបានផ្អាករហូត ដល់មានការជូនដំណឹងបន្ថែម ដើម្បីអនុញ្ញាតឱ្យការដំឡើងផ្តោតទាំងស្រុងលើប្រតិបត្តិការឆ្លើយតបគ្រាអាសន្នផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
