លោក Modi អំពាវនាវឲ្យមានការកែទំរង់ នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិ មុនកិច្ចប្រជុំកំពូល G7 ចូលមកដល់
យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាបានទាមទារម្តងទៀត នូវកំណែទម្រង់នៅអង្គការសហប្រជាជាតិដោយនិយាយថា ស្ថាប័នពិភពលោកគួរតែឆ្លុះបញ្ចាំង ពីការពិតនៃភូមិសាស្ត្រនយោបាយសហសម័យ។
នៅក្នុងដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសស្លូវ៉ាគី នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi និងសមភាគីស្លូវ៉ាគីបានអះអាងពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះពហុភាគីនិយម។
លោក Modi និងនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico ក៏បានគាំទ្រផងដែរនៅក្នុងសេចក្តីថ្លែងការណ៍រួម មួយគឺកំណែទម្រង់ទូលំទូលាយនៃស្ថាប័នពហុភាគី រួមទាំងអង្គការសហប្រជាជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យពួកគេតំណាងកាន់តែច្រើន រួមបញ្ចូល ប្រសិទ្ធភាព និងឆ្លុះបញ្ចាំងពីការពិតភូមិសាស្ត្រនយោបាយសហសម័យ។
រចនាសម្ព័នរបស់អង្គការសហប្រជាជាតិ ត្រូវបានសម្រេចបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ប៉ុន្តែត្រូវបានគេមើលឃើញ កាន់តែខ្លាំងឡើងថាមិនបោះជំហានជាមួយនឹងពិភពលោកទំនើប ដែលប្រទេសដូចជាឥណ្ឌា បានបង្កើនឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ពួកគេនោះឡើយ។
ការអំពាវនាវនេះធ្វើឡើង មុនពេលកិច្ចប្រជុំ G7 នៅទីក្រុង Evian ប្រទេសបារាំង ជាកន្លែងដែលនាយករដ្ឋមន្ត្រីឥណ្ឌា ត្រូវបានគេរំពឹងថានឹងជួបពិភាក្សាជាមួយមេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីបារាំង Emmanuel Macron ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
