លោក Trump លើកការសរសើរខ្លាំង ចំពោះលោក Xi និងលោក Putin ចំពោះការកកើតឡើង នៃកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ីរ៉ង់
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតី អាមេរិក លោក Donald Trump បានសរសើរប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង មេដឹកនាំចិន លោក Xi Jinping សម្រាប់តួនាទីរបស់ពួកគេក្នុងការ នាំយកដំណោះស្រាយ សន្តិភាពជាមួយអ៊ីរ៉ង់។ ទីក្រុងមូស្គូបានផ្តល់សេវាសម្របសម្រួល របស់ខ្លួនម្តងហើយម្តងទៀត និងបានជំរុញឱ្យភាគីទាំងអស់បន្ធូរបន្ថយភាពតានតឹង។
លោក Trump បានធ្វើការកត់សម្គាល់ កាលពីថ្ងៃអាទិត្យនៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York Times ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហរ៉ង់បានឈានដល់កិច្ចព្រមព្រៀង សម្របសម្រួលដោយប៉ាគីស្ថាន និងកាតា ដើម្បីបញ្ចប់ជម្លោះ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន អនុស្សរណៈនៃការយោគយល់គ្នាចំនួន១៤រួម មានបទប្បញ្ញត្តិស្តីពីការបើកច្រកសមុទ្រ Hormuz ឡើងវិញដោយមិនគិតថ្លៃ ការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងការមិនបង្កកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ជាដើម។
ក្នុងនោះដែរពិធីចុះហត្ថលេខាជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ នៅថ្ងៃសុក្រ ។ អ៊ីរ៉ង់ក៏ត្រូវបានគេរំពឹងថានឹងបញ្ជាក់ឡើងវិញនូវការសន្យារបស់ខ្លួន ក្នុងការមិនប្រើអាវុធនុយក្លេអ៊ែរ ដោយការចរចានុយក្លេអ៊ែរចុងក្រោយនឹងបញ្ចប់ក្នុងរយៈពេល ៦០ ថ្ងៃ។
ក្រោយមកលោក Trump បានសរសើរលោកPutin និងលោក Xi ចំពោះការបញ្ចូលរបស់ពួកគេនៅក្នុងការចរចា។ លោកបានពណ៌នាលោក Xi ថាជា សុភាពបុរសទាំងស្រុង ដោយកត់សម្គាល់ថា ប្រទេសចិន មិនបានបញ្ជូននាវាដឹកប្រេង រួមជាមួយនឹងនាវាពិឃាត២០គ្រឿងនៅសងខាង ដើម្បីព្យាយាមបំបែកការបិទផ្លូវ ដែលអាចនាំឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ឈានដល់ជម្លោះបើកចំហនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
