ព័ត៌មានអន្តរជាតិ

សន្និសីទជាតិ ស្តីពីការងារកសាងបក្ស បើកធ្វើនៅទីក្រុងប៉េកាំង

សន្និសីទជាតិ ស្តីពីការងារកសាងបក្សបានបើកធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី១៥ ខែមិថុនា ។ លោក Cai Qi សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃលេខាធិការដ្ឋាន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា និងមានវត្តមានរបស់លោក Li Xi សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការ នៃគណៈកម្មការពិនិត្យវិន័យ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។

សន្និសីទបានកត់សម្គាល់ថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូល បានផ្តោតសំខាន់លើប្រធានបទសំខាន់ៗដូចជា តើត្រូវកសាងគណបក្សម៉ាក្សនិយមដែលអាចកាន់អំណាចរយៈពេលវែងដោយរបៀបណា ដោយលើកឡើងនូវទស្សនៈថ្មី គំនិតថ្មី និងយុទ្ធសាស្ត្រថ្មីមួយចំនួន ព្រមនិងបង្កើតជាគំនិតលោក Xi Jinping ស្តីពីការកសាងបក្ស។ គំនិតលោក Xi Jinping ស្តីពីការកសាងបក្ស គឺជាផ្នែក ដ៏សំខាន់មួយនៃគំនិតលោក Xi Jinping ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍទ្រឹស្តីម៉ាក្សនិយមស្តីពីការកសាងបក្ស និងមានសារៈសំខាន់សម្រាប់ការផ្តល់ការ ណែនាំរយៈពេលជាយូរស្តីពីការពង្រឹងកិច្ចកសាងបក្ស និងប្រទេសជាតិ៕

To Top