ព័ត៌មានអន្តរជាតិ

បេតិកភណ្ឌវប្បធម៌អរូបី លំដាប់ពិភពលោក ដែលលោក Xi Jinping យកចិត្តទុកដាក់ ៖ ភាពទាក់ទាញនៃល្ខោន Qunqu

ល្ខោន Qunqu​ ដែលមានប្រវត្តិជាង ៦០០ ឆ្នាំ ត្រូវបានប្រសិទ្ធនាមថា “បុព្វបុរស នៃល្ខោនរយប្រភេទ”។ នៅក្នុងខែឧសភា ឆ្នាំ ២០០១ ល្ខោន Qunqu ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះស្នាដៃតំណាងជុំដំបូងនៃបេតិកភណ្ឌវប្បធម៌អរូបី និងបង្រៀនតៗគ្នាតាមមាត់របស់មនុស្សជាតិ។

ផ្សារឃុំយ៉ានថូ ស្រុកយ៉ុងជា ខេត្តហ្សេជាំង គឺជាកន្លែងកំណើតនៃល្ខោន Yongjia Qunqu​។ នៅក្នុងខែឧសភា ឆ្នាំ ២០០៥ លោក Xi Jinping ដែលជាអតីតលេខាធិការ នៃគណៈកម្មការបក្សខេត្តហ្សេជាំង បានទៅចុះត្រួតពិនិត្យ និងស្វែងយល់អំពីការងារនៅស្រុកយ៉ុងជា។ នៅពេលនោះ ការសម្តែងល្ខោន Yongjia Qunqu​ កំពុងត្រូវបានរៀបចំឡើង នៅផ្សារឃុំយ៉ានថូ។ លោក Xi Jinping បានចូលអង្គុយនៅកន្លែងទស្សនិកជន ដោយស្ងៀមស្ងាត់ និងទស្សនាការសម្តែងជាមួយអ្នកភូមិ ។

ពេលសំណេះសំណាលជាមួយលោក Xi Jinping អ្នកសម្តែងជើងចាស់លោកស្រី Lin Meimei បាននិយាយអំពីការលំបាកក្នុងការអភិរក្ស និងបន្តវេនល្ខោន Qunqu ថា ខ្វះអ្នកសម្តែងវ័យក្មេង ខ្វះក្រុមសម្តែងដែលមាសមាជិកគ្រប់គ្រាន់ និងខ្វះអ្នកបន្តវេន។
«តើត្រូវការមនុស្សប៉ុន្មាននាក់ដើម្បីបង្កើតក្រុមសម្តែងពិតប្រាកដ?» លោក Xi Jinping បានសួរបន្ទាប់ពីស្តាប់ហើយ។ លោកស្រី Lin Meimei បានឆ្លើយតបថា «មានកន្លែងការងារចំនួន ៣០ នាក់ គឺគ្រប់គ្រាន់សម្រាប់ការសម្តែងជាមូលដ្ឋាន»។
ជាងដប់ថ្ងៃក្រោយមក លោក Xi Jinping បានផ្តល់អនុសាសន៍ណែនាំចំពោះ «របាយការណ៍ស្តីពីការជួយសង្គ្រោះ ស្តារនិងអភិវឌ្ឍល្ខោន Yongjia Qunqu » ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ៖ «ការការពារល្ខោន Yongjia Qunqu គួរតែត្រូវបានដាក់បញ្ចូល ក្នុងផែនការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់ខេត្តយើង»។ ក្រុមល្ខោន ​Yongjia Qunqu ត្រូវបានស្ដារឡើងវិញ ដោយសមាជិកកើនឡើងដល់ ៣៨ នាក់ ហើយបានជ្រើសរើសអ្នកសម្តែងវ័យក្មេងនៅទូទាំងប្រទេសចិន។

ដើម្បីឱ្យល្ខោន Qunqu រក្សាភាពរស់រវើករបស់ខ្លួន វាមិនត្រឹមតែត្រូវការការអភិរក្សនិងបន្តវេនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការភាពច្នៃប្រឌិតផងដែរ។ រោងមហោស្រពល្ខោន ​ Qunqu នៃក្រុងស៊ូចូវខេត្តជាំងស៊ូ បានធ្វើការច្នៃប្រឌិតថ្មី ចំពោះល្ខោន Qunqu ប្រពៃណី ដោយបង្កើតកំណែយុវវ័យ នៃល្ខោនប្រពៃណី«ខ្ចូលផ្កា​ប៉េអូនី»( «The Peony Pavilion» ) ដែលមានប្រវត្តិជាង៤០០ឆ្នាំ។
នៅក្នុងមហាសន្និបាតសភាទាំងពីរប្រចាំឆ្នាំ ២០២៥ តំណាងសភាប្រជាជនមួយរូបបានរាយការណ៍ទៅកាន់លោក Xi Jinping អំពីភាពជោគជ័យ នៃកំណែយុវវ័យនៃល្ខោន «ខ្ចូលផ្កា​ប៉េអូនី»។ លោក Xi Jinping បានមានប្រសាសន៍ថា “កំណែថ្មីនេះ ពិតជាត្រូវបានយុវវ័យ ចូលចិត្តណាស់ ។ ឆាកសម្តែង សំលៀកបំពាក់ និងតួអង្គទាំងអស់សុទ្ធតែស្រស់ស្អាតខ្លាំងណាស់”។
ល្ខោន Kunqu ដែលមានប្រភពមកពីទីក្រុងទឹកនៃខេត្ត Zhejiang នឹងបន្តវេននៅប្រទេសចិនពីមួយជំនាន់ទៅមួយជំនាន់៕

To Top