DAP News
Feature

ភ្នាក់ងារសន្តិសុខជាតិរុស្សី បំផ្លាញផែនការវាយប្រហារភេវរកម្ម លើផ្លូវរថភ្លើងមួយក្នុងតំបន់ Yaroslavl

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាភ្នាក់ងារសន្តិសុខជាតិរុស្ស៊ីបានចាប់ខ្លួនបុរសម្នាក់នៅក្នុងតំបន់ Yaroslavl ដែលត្រូវបានចោទប្រកាន់ថាបានរៀបចំការវាយប្រហារភេរវកម្មលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកតាមការបញ្ជារបស់សេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន។

ការិយាល័យសារព័ត៌មានប្រចាំតំបន់នៃអគ្គនាយកដ្ឋាន Yaroslavl ក្រោមភ្នាក់ងារសន្តិសុខសហព័ន្ធ (FSB) ត្រូវបានដកស្រង់សម្តីដោយនិយាយថា ជនសង្ស័យត្រូវបានចាប់បានខណៈប៉ុនប៉ងរៀបចំតម្លើងគ្រឿងផ្ទុះផលិតដោយដៃនៅលើផ្លូវរថភ្លើងមួយកន្លែង។

ជនសង្ស័យជាអ្នករស់នៅក្នុងទីក្រុង Rybinsk កើតក្នុងឆ្នាំ ២០០៣ ស្ថិតនៅក្រោមការឃ្លាំមើលប្រតិបត្តិការរយៈពេលវែងដោយមន្ត្រីសន្តិសុខ។ FSB បាននិយាយថា ខ្លួនបានចងក្រងឯកសារជាច្រើនករណីនៃសកម្មភាពខុសច្បាប់ដោយជនសង្ស័យដែលកំណត់គោលដៅទាំងថាមពល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

គួរឲ្យដឹងដែរថាបន្ទាប់ពីការចាប់ខ្លួននាយកដ្ឋានស៊ើបអង្កេតនៃ FSB នៅ Yaroslavl បានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងជនសង្ស័យលើការចោទប្រកាន់ពីបទប៉ុនប៉ងភេរវកម្ម៕

ប្រែសម្រួល៖ស៊ុនលី

To Top