ចិន អំពាវនាវឱ្យមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះបទឈប់បាញ់នៅមជ្ឈិមបូព៌ា
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យមានការខិតខំប្រឹងប្រែងដើម្បីប្តេជ្ញាចិត្តយ៉ាងរឹងមាំ ចំពោះបទឈប់បាញ់នៅមជ្ឈិមបូព៌ា ដោយអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ធ្វើការឆ្ពោះទៅរកទិសដៅដូចគ្នា និងដាក់គ្រឹះសម្រាប់ស្ថាបត្យកម្មសន្តិសុខប្រកបដោយចីរភាពនៅក្នុងតំបន់។
លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសៀវភៅសមួយ ដែលមានចំណងជើងថា “អភិបាលកិច្ចសកលដ៏យុត្តិធម៌ និងសមធម៌ជាងមុន៖ គោលការណ៍ សំណើ និងសកម្មភាពរបស់ប្រទេសចិន”។
ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋចិន បានចេញផ្សាយសៀវភៅសនេះនៅថ្ងៃពុធ ក្នុងនោះនាវាដឹកប្រេងឆៅអ៊ីរ៉ង់ ក៏បានចាកចេញពីតំបន់បិទផ្លូវរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
