ព័ត៌មានអន្តរជាតិ

កុមារជនជាតិបេឡារូស ជាច្រើននាក់រងរបួសដោយសារ ការវាយប្រហារដោយដ្រូន របស់អ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលតំបន់ Bryansk ស្តីទីលោក Egor Kovalchuk បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនបានវាយប្រហាររថយន្តក្រុង ដឹកក្រុមបាល់ទាត់កុមារពីប្រទេសបេឡារុសទៅកាន់រមណីយដ្ឋានមាត់សមុទ្ររបស់ប្រទេសរុស្ស៊ី។

មន្ត្រីបាននិយាយថា ការវាយប្រហារបានសម្លាប់ស្ត្រីពេញវ័យម្នាក់ ដែលកំពុងអមដំណើរអ្នកដំណើរមិនទាន់គ្រប់អាយុទៅកាន់ទីក្រុងរមណីយដ្ឋាន Gelendzhik ក្នុងតំបន់ Krasnodar និងរងរបួស៦នាក់ផ្សេងទៀត រួមទាំងកុមារ៤នាក់ផងដែរ។

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Aleksey Kuznetsov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ជនរងគ្រោះវ័យក្មេងម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈរបួសរបស់អ្នកដទៃ ត្រូវបានគេចាត់ទុកថា ជាកម្រិតមធ្យម។ 

លោក​បាន​និយាយ​ថា មនុស្ស​សរុប ៧ នាក់​បាន​រង​របួស។ ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីសុខាភិបាលបេឡារុស លោក Aleksandr Khodzhaev បាននិយាយថា ជនរងគ្រោះចំនួន៨ក់កំពុងត្រូវបានព្យាបាលបន្ទាប់ពីឧបទ្ទវហេតុនេះ រួមទាំងអនីតិជនចំនួន៦នាក់។

គួរឲ្យដឹងដែរថារថយន្តក្រុងនេះដឹកអ្នកដំណើរចំនួន ៤៤នាក់ រួមទាំងអត្តពលិកវ័យក្មេងចំនួន ២៨នាក់ មកពីក្រុមកីឡាសាលាដែលមានមូលដ្ឋាននៅទីក្រុង Rechytsa ក្នុងប្រទេសបេឡារុសនេះបើយោងតាមគណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី។ ទីភ្នាក់ងារនេះបានបន្ថែមថាឧប្បត្តិហេតុនេះត្រូវបានគេកំណត់ថាជាការវាយប្រហារភេរវកម្ម៕

ប្រែសម្រួល៖ស៊ុនលី

To Top