ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ប្រកាសថា ខ្លួនជាអ្នកទទួលជ័យជំនះ ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពជាមួយនឹងអាមេរិក

បរទេស៖យោងតាមការចេញផ្សាយ របស់ RT មន្ត្រីអ៊ីរ៉ង់បាននិយាយថា អនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាថ្មី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់គឺជាជ័យជម្នះផ្នែកការទូត សម្រាប់ទីក្រុងតេហរ៉ង់ ដែលធានាបានតាមរយៈកម្លាំង និងជាភស្តុតាងដែលថាទីក្រុងវ៉ាស៊ីនតោនបរាជ័យ ក្នុងការសម្រេចបាន នូវគោលបំណងយោធាណាមួយរបស់ខ្លួន។

ឯកសារ ១៤ចំណុចត្រូវបានចុះហត្ថលេខាពីចម្ងាយដោយប្រធានាធិបតី Donald Trump និងសមភាគីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីល្ងាចថ្ងៃពុធ ហើយបានចូលជាធរមានភ្លាមៗ នេះបើយោងតាមអ្នកសម្របសម្រួលប៉ាគីស្ថាន។

សេតវិមានមិនទាន់បានបោះពុម្ពអត្ថបទ ចុងក្រោយនៃអនុស្សរណៈនេះទេ បើទោះបីជាមន្ត្រីជាន់ខ្ពស់អាមេរិក មួយរូបដែលមិនបញ្ចេញឈ្មោះ បានអានឯកសារ១៤ចំណុចទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីមានការរិះគន់ជាច្រើនថ្ងៃ ជុំវិញការសម្ងាត់ជុំវិញកិច្ចព្រមព្រៀងនេះក្តី។

ទន្ទឹមនឹងនោះ ប្រធានសភា និង ជាប្រធានអ្នកចរចារបស់អ៊ីរ៉ង់ លោក Mohammad Ghalibaf បានពណ៌នាអនុស្សរណៈនេះ ជាភស្តុតាង នៃការចុះចាញ់របស់សហរដ្ឋអាមេរិក។

លោក Ghalibaf បាននិយាយនៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍កាលពីថ្ងៃពុធថា ៖កិច្ចព្រមព្រៀងនេះគឺជាកំណត់ត្រា នៃការបរាជ័យរបស់សហរដ្ឋអាមេរិក។ មនុស្សទាំងឡាយនឹងមើលឃើញ វាហើយអាចវិនិច្ឆ័យដោយខ្លួនឯងបន្ថែមទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top