ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង​ រិះគន់វោហាសាស្ត្រ គ្មានមូលដ្ឋាន​ ដែលជំរុញ ដោយនយោបាយរបស់ G7 ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង

ព្យុងយ៉ាង៖​ មន្ត្រីជាន់ខ្ពស់ម្នាក់ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជេីង) បានរិះគន់អ្វីដែលលោកស្រីហៅថា «វោហាសាស្ត្រដែលគ្មានមូលដ្ឋាន ដែលជំរុញដោយនយោបាយ» ប្រឆាំងនឹងប្រទេសរបស់លោកស្រី ដោយក្រុមប្រទេសទាំងប្រាំពីរ (G7) នេះបើយោងតាមការរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) កាលពីថ្ងៃព្រហស្បតិ៍។

នៅក្នុងសេចក្តីថ្លែងការណ៍ សារព័ត៌មានដែលធ្វើឡើងដោយ KCNA លោកស្រី Kim Yo Jong នាយកនាយកដ្ឋាន នៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េ បានហៅក្រុមប្រទេស​ G7 ថាជា «ជនល្មើសចម្បងនៃការបំផ្លាញសន្តិភាព និងសន្តិសុខពិភពលោក និងរបបមិនរីកសាយភាយ នុយក្លេអ៊ែរអន្តរជាតិ» ដោយថា ក្រុមនេះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ ដើម្បីពិភាក្សាអំពីជម្រើស អធិបតេយ្យភាពរបស់កូរ៉េខាងជេីង ឬសិទ្ធិក្នុងការបដិសេធវាឡើយ»។

មន្ត្រីកូរ៉េខាងជើង បានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដទៃទៀត​ បានបង្កាច់បង្ខូចកូរ៉េខាងជើង​ ដោយវោហាសាស្ត្រដែលគ្មានមូលដ្ឋាន​ ដែលជំរុញដោយនយោបាយនៅក្នុងកិច្ចប្រជុំកំពូល G7 ដែលបានធ្វើឡើងនៅប្រទេសបារាំង ដោយបង្ហាញពីការមិនពេញចិត្តយ៉ាងខ្លាំង និងការសោកស្តាយ​ ចំពោះអ្វីដែលនាងហៅថាជាការរំលោភបំពានដោយផ្ទាល់ដោយ G7 នៃរដ្ឋធម្មនុញ្ញកូរ៉េខាងជើង៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top