មនុស្ស ១៣នាក់របួស ក្នុងការបាញ់ប្រហារនៅទីក្រុង ឈីកាហ្គោ សហរដ្ឋអាមេរិក
បរទេស: យ៉ាងហោចណាស់មានមនុស្ស ១៣ នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដែលកំណត់គោលដៅលើហ្វូងមនុស្សក្នុងពិធីវិស្សមកាលនៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ CBS News។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី Juneteenth ដែលជាថ្ងៃឈប់សម្រាកដែលប្រារព្ធពិធីបញ្ចប់ទាសភាពនៅសហរដ្ឋអាមេរិក។
នៅម៉ោងប្រហែល ១១ យប់ រថយន្ត SUV ពណ៌ក្រហមមួយគ្រឿងបានបើកទៅបុកចូលក្រុមមនុស្សមួយក្រុមធំនៅ Roseland នៅ South Side នៃទីក្រុង ហើយមនុស្សពីរនាក់នៅខាងក្នុងបានចាប់ផ្តើមបាញ់ប្រហារទៅលើហ្វូងមនុស្សតែម្តង, នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CBS News។
ស្ត្រីអាយុ ២៦ ឆ្នាំម្នាក់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យសាកលវិទ្យាល័យឈីកាហ្គោ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន។
កន្លែងកើតហេតុត្រូវបានរាយប៉ាយដោយសញ្ញាសម្គាល់ភស្តុតាងយ៉ាងហោចណាស់ ១០០ ខណៈដែលរថយន្តជាច្រើនគ្រឿង និងចំណតឡានក្រុងមួយត្រូវបានបាញ់ប្រហារ។ ចំនួនសញ្ញាសម្គាល់ភស្តុតាងបង្ហាញថា គ្រាប់កាំភ្លើងប្រហែល ១០០ គ្រាប់អាចត្រូវបានបាញ់។
ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេត នេះបើយោងតាមការចុះផ្សាយរបស់ CBS។
សូមជម្រាបថា យ៉ាងហោចណាស់មនុស្សបួននាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ប្រាំបួននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារដាច់ដោយឡែកពីគ្នានៅទូទាំងទីក្រុងចាប់តាំងពីយប់ថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ ABC 7 Chicago។
ប្រែសម្រួល: ណៃ តុលា
