ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ របស់​បណ្តាញទូរទស្សន៍​ CGTN ៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?

ស្របនឹងពេល ដែលសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ឈានដល់អនុស្សរណៈនៃការយោគយល់គ្នា ជម្លោះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ដែលអូសបន្លាយអស់ រយៈពេលជាងបីខែបានបង្ហាញសញ្ញាធូរស្រាលជាលើកដំបូង ។ ទោះជាយ៉ាងណាក៏ដោយ ការប្រយុទ្ធនៅច្រកសមុទ្រ Hormuzលើកនេះ មិនបាននាំមកនូវផលប្រយោជន៍ដូចដែលសហរដ្ឋអាមេរិកបានរំពឹងទុកនោះទេ ។ ​បណ្តាញ​ទូរទស្សន៍​ CGTN នៃ​អគ្គ​ស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន ​បានធ្វើ​​ការស្ទង់មតិ ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោក បានបង្ហាញថា  អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៨% សម្គាល់ឃើញថា  រដ្ឋាភិបាល សហរដ្ឋអាមេរិកបានបរាជ័យក្នុងការសម្រេចគោលដៅជាយុទ្ធសាស្ត្រដែលបានរំពឹងទុកទេ ផ្ទុយទៅវិញបានលាតត្រដាង ថែមទៀតអំពីការពិតនៃការធ្លាក់ចុះនៃឥទ្ធិពលយុទ្ធសាស្ត្រសកលរបស់អាមេរិក។
ការស្ទង់មតិនេះធ្វើឡើង ជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី ហើយក្នុងរយៈពេល២៤ម៉ោង មានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន៩៨៤៩ នាក់បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិរបស់ខ្លួន៕

To Top