លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ ណែនាំសំខាន់ ស្តីពីការធ្វើឱ្យមានប្រក្រតីភាព នូវការងារសម្របសម្រួល រវាងតំបន់ភាគខាងកើត និងខាងលិចប្រទេសចិន
ពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ ស្តីពីការធ្វើឱ្យមានប្រក្រតីភាព នូវការងារសម្របសម្រួល រវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន។
លោកបានលើកឡើងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ កិច្ចសម្របសម្រួល រវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការ កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍដោយបន្ស៊ីគ្នា ដែលបានបង្ហាញពីឧត្តមភាព នយោបាយរបស់គណបក្ស និងឧត្តមភាពនៃរបបសង្គមនិយមរបស់ប្រទេសចិន។
លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំ២០២៦នេះគឺជាការចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិប្រាំឆ្នាំទី ១៥ និងជាឆ្នាំដំបូងនៃការផ្តល់ ជួយគ្នាជាប្រក្រតីផងដែរ។ លោកបានសង្កត់ធ្ងន់លើការបូកសរុប និងប្រើប្រាស់បទពិសោធ ដែលមានប្រយោជន៍នៃកិច្ច សម្របសម្រួលFujian-Ningxia ធ្វើឱ្យប្រសើរឡើងនូវយន្តការសម្របសម្រួលបន្ថែមទៀត បង្កើនប្រសិទ្ធភាពនៃវិធីសាស្រ្ត សម្របសម្រួលគ្នា ពង្រីកវិស័យសម្របសម្រួល និងជំរុញការបំពេញបន្ថែម ឧត្តមភាពឧស្សាហកម្មរបស់តំបន់ខាងកើតនិងខាងលិចទៅវិញទៅមក ធ្វើការផ្លាស់ប្តូរផ្នែកបុគ្គលិក និងបច្ចេកវិទ្យា ការយល់ដឹងពីគោលគំនិតគ្នា និងការរៀនសូត្រពីគ្នាទៅវិញទៅមកអំពី ឥរិយាបថការងាររវាងតំបន់ភាគខាងកើតនិងខាងលិច ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ឈ្នះ-ឈ្នះ និងអភិវឌ្ឍរួម៕
