អាកាសយានដ្ឋានទីក្រុងមូស្គូ បើកដំណើរការឡើងវិញ សម្រាប់ជើងហោះហើរ បន្ទាប់ពីត្រូវបានបិទជាបណ្តោះអាសន្ន
មូស្គូ ៖ ជើងហោះហើរ នៅក្នុងអាកាសយានដ្ឋាន ជាច្រើននៅទីក្រុងមូស្គូ បានចាប់ផ្តើមឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារតែការវាយប្រហារដោយយន្តហោះគ្មានមនុស្ស បើកនៅព្រឹកព្រលឹមថ្ងៃចន្ទ នេះបើយោងតាមអាជ្ញាធរក្នុងស្រុក។
លោក Sergei Sobyanin អភិបាលក្រុងបានអោយ្យដឹងនៅក្នុងការបង្ហោះមួយនៅលើបណ្ដាញ Telegram ថា យន្តហោះគ្មានមនុស្សបើកជិត ៦០គ្រឿងដែលធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូ ត្រូវបានបាញ់ទម្លាក៕
ប្រែសម្រួល ឈូក បូរ៉ា
