រុស្ស៊ី វាយប្រហារអាកាស យានដ្ឋានយោធា និងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនរបស់អ៊ុយក្រែន
មូស្គូ៖ ក្រសួងការពារជាតិបានឧ្យដឹងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានវាយប្រហារអាកាសយានដ្ឋានយោធា កន្លែងចម្រាញ់ប្រេង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈ ថាមពល និងដឹកជញ្ជូននៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។
យន្តហោះប្រតិបត្តិការ -យុទ្ធសាស្ត្រ យន្តហោះគ្មានមនុស្សបើកវាយប្រហារ អង្គភាពមីស៊ីល និងកាំភ្លើងធំរបស់រុស្ស៊ី បានវាយប្រហារ ហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹង យោធារបស់អ៊ុយក្រែន តាមបណ្តោយតំបន់ប្រយុទ្ធជួរមុខ រួមទាំងតំបន់ហ្វឹកហ្វឺន សម្រាប់ការផលិតយន្តហោះ គ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ កន្លែងដំឡើង និងកន្លែងផ្ទុក ហេដ្ឋារចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូន ឃ្លាំងប្រេងឥន្ធនៈយោធា មជ្ឈមណ្ឌលភស្តុភារ និងទីតាំងដាក់ពង្រាយបណ្តោះអាសន្ននៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេសនៅក្នុងតំបន់ចំនួន ១៤៧ នាក់នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។
ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់គ្រាប់បែកតាមអាកាសដឹកនាំចំនួនប្រាំបី និងយន្តហោះគ្មានមនុស្សបើកស្លាបថេរចំនួន ៤៨៣គ្រឿង ដែលដំណើរការដោយកងកម្លាំងអ៊ុយក្រែនក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះនៅទូទាំងតំបន់ប្រយុទ្ធ នេះបើយោងតាមក្រសួង។
ក្រសួងបានបន្ថែមថា កងនាវាចរ សមុទ្រខ្មៅរបស់រុស្ស៊ី បានបំផ្លាញទូកគ្មានមនុស្សបើកចំនួន ៤គ្រឿង ដែលជារបស់កងកម្លាំងអ៊ុយក្រែន នៅភាគនិរតីនៃសមុទ្រខ្មៅ៕
ប្រែសម្រួល ឈូក បូរ៉ា
