Feature

ប៉ាគីស្ថាន និងកាតាថា អាមេរិក និងអ៊ីរ៉ង់ យល់ព្រមលើយន្តការដើម្បីបញ្ចប់ការប្រយុទ្ធគ្នារបស់អ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធហេសបូឡា ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់

បរទេស៖ អ្នកសម្របសម្រួលបាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើឱ្យមាន “វឌ្ឍនភាពដ៏គួរឱ្យលើកទឹកចិត្ត” នៅក្នុងកិច្ចចរចាជុំទីមួយនៅប្រទេសស្វីស ដែលបានបញ្ចប់នៅព្រឹកថ្ងៃចន្ទ ទោះបីជាភាពតានតឹងនៅតែបន្តកើតមានលើប្រទេសលីបង់ និងច្រកសមុទ្រហ័រមូសក៏ដោយ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ថា អ្នកសម្របសម្រួលគឺប៉ាគីស្ថាន និងកាតា បាននិយាយថា ភាគីទាំងពីរអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមលើផែនទីបង្ហាញផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយស្តីពីការបញ្ចប់សង្គ្រាមរបស់ពួកគេក្នុងរយៈពេល ៦០ ថ្ងៃ ទោះបីជាមានការចាប់ផ្តើមដ៏តានតឹងក៏ដោយ ខណៈដែលទីក្រុងតេអេរ៉ង់បានបិទច្រកសមុទ្រម្តងទៀត ហើយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមកំហែងបន្តការវាយប្រហារលើអ៊ីរ៉ង់។

ប៉ាគីស្ថាន និងកាតា បាននិយាយថា ភាគីទាំងពីរបានយល់ព្រមលើយន្តការមួយដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងសម្ព័ន្ធមិត្តអាមេរិក អ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធហេសបូឡាដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ ហើយបានបើកខ្សែទំនាក់ទំនងដើម្បីជួយធានាការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់កប៉ាល់ពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ ដែលជាផ្លូវផ្គត់ផ្គង់សកលដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័នធម្មជាតិរាវ។

សេចក្តីថ្លែងការណ៍រួមបាននិយាយថា កិច្ចចរចាបច្ចេកទេសនឹងបន្តសម្រាប់សប្តាហ៍ដែលនៅសល់នៅក្នុងរមណីយដ្ឋានភ្នំ Buergenstock របស់ប្រទេសស្វីសដែលគ្រប់គ្រងដោយកាតា។

នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា ទីក្រុងតេអេរ៉ង់បានទទួលការលើកលែងសម្រាប់ការនាំចេញប្រេង និងគីមីឥន្ធនៈ ការដោះលែងទ្រព្យសម្បត្តិបង្កកមួយចំនួន និងការដាក់ឱ្យដំណើរការផែនការកសាងឡើងវិញ និងអភិវឌ្ឍន៍សម្រាប់អ៊ីរ៉ង់។

ប្រែសម្រួលៈ ណៃ តុលា

To Top