ព័ត៌មានអន្តរជាតិ

‎យោធាអ៊ុយក្រែន វាយប្រហារទីតាំងទំនាក់ទំនង ផ្កាយរណបរុស្ស៊ីក្នុងតំបន់មូស្គូ‎

បរទេស៖ យោធាអ៊ុយក្រែន បានវាយប្រហារមជ្ឈមណ្ឌល ទំនាក់ទំនងផ្កាយរណប Dubna របស់រុស្ស៊ីនៅក្នុងតំបន់មូស្គូ ។ នេះបើយោងតាមអគ្គសេនាធិការយោធាអ៊ុយក្រែន បាននិយាយនៅថ្ងៃចន្ទ។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មាន TASS ដែលគ្រប់គ្រងដោយផ្កាយរណបរបស់រុស្ស៊ីបានឲ្យដឹងនៅថ្ងៃចន្ទថា មជ្ឈមណ្ឌលនេះ «បានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំមួយដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ចំណែកការផ្សាយតាមទូរទស្សន៍ និងការទំនាក់ទំនងមិនត្រូវបានប៉ះពាល់ទេ»។

‎TASS បានផ្សាយដោយដកស្រង់សម្តីអង្គការ មេរបស់មជ្ឈមណ្ឌលនេះ គឺ Space Communications ដែលជាប្រតិបត្តិករទំនាក់ទំនង អវកាសរដ្ឋធំជាងគេរបស់រុស្ស៊ីថា គ្មានបុគ្គលិកនៅមជ្ឈមណ្ឌល ទំនាក់ទំនងអវកាសណាម្នាក់រងរបួសទេ»។
‎‎ប្រែសម្រួល: ណៃ តុលា

To Top