ព័ត៌មានអន្តរជាតិ

បារាំងប្រកាសថា មានអ្នកស្លាប់ដល់ទៅ៥នាក់ ដោយសាររលកកំដៅខ្លាំង ដែលកំពុងវាយប្រហារតំបន់អឺរ៉ុប

បរទេស៖យោងតាមការចេញផ្សាយរបស់ RT យ៉ាងហោចណាស់មនុស្ស៥នាក់ បានស្លាប់នៅក្នុងប្រទេសបារាំង កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ខណៈដែលសីតុណ្ហភាពឡើងដល់ ៤២អង្សានៅក្នុងផ្នែកខ្លះនៃប្រទេសនេះ ចំពេលរលកកំដៅដ៏ធ្ងន់ធ្ងរបាន វាយប្រហារភាគច្រើននៃទ្វីបអឺរ៉ុប។

ក្នុងចំណោមជនរងគ្រោះមានកុមារពីរនាក់ ដែលមានអាយុ២និង៤ឆ្នាំ ដែលត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងរថយន្តគ្រួសាររបស់ពួកគេនៅក្នុងទីក្រុង Carpentras ភាគខាងត្បូងកាលពីថ្ងៃចន្ទ។ ព្រះរាជអាជ្ញា​បាន​និយាយ​ថា ការ​ប៉ះ​នឹង​កម្ដៅ​គឺជា​មូលហេតុ​ដែល​គេ​សង្ស័យ​ថា​បណ្ដាល​ឲ្យ​ស្លាប់។

មួយថ្ងៃមុននេះ មនុស្សចាស់៣នាក់ត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងផ្ទះរបស់ពួកគេនៅជាយក្រុងនៃទីក្រុង Bordeaux ដែលជាអភិបាល ក្នុងតំបន់ Sophie Brocas បានប្រាប់ France 3 ។ អ្នកឆ្លើយតបបន្ទាន់ត្រូវ បានគេរាយការណ៍ថាបានភ្ជាប់ការស្លាប់ទៅនឹងកំដៅខ្លាំងនេះដូចគ្នាដែរ។

មកទល់ពេលនេះយ៉ាងហោចណាស់មនុស្ស ១៣នាក់ទៀតបានលង់ទឹកស្លាប់កាលពីចុងសប្តាហ៍ ខណៈដែលហ្វូងមនុស្ស បានប្រមូលផ្តុំគ្នាទៅកាន់ឆ្នេរ ទន្លេ បឹង និងអាងហែលទឹក ដើម្បីស្វែងរកការសង្គ្រោះ ពីសីតុណ្ហភាពដ៏ក្ដៅគគុក។

អាជ្ញាធរបានចេញការជូនដំណឹង អំពីរលកកម្តៅពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុតនៅទូទាំង ជាងពាក់កណ្តាល នៃប្រទេសបារាំង ខណៈដែលរថភ្លើងរាប់សិបគ្រឿង ត្រូវបានលុបចោល ហើយថ្នាក់រៀនរាប់ពាន់ ត្រូវបានពន្យារពេល ឬផ្លាស់ប្តូរទីតាំង ដោយសារតែអាកាសធាតុខ្លាំងហួសហេតុពេក៕

ប្រែសម្រួល៖ស៊ុនលី

To Top