បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រតនាគារជាតិអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកបានសម្រេចចិត្តដកចេញការលើកលែងទណ្ឌកម្មបណ្ដោះអាសន្ន សម្រាប់វិស័យប្រេងរបស់អ៊ីរ៉ង់ ដោយអនុញ្ញាតឱ្យមានការផលិត លក់ ចែកចាយ និងការនាំចូលប្រេងឆៅ និងគីមីឥន្ធនៈរបស់អ៊ីរ៉ង់ឡើងវិញ ។
ការប្រកាសនេះធ្វើឡើង នៅពេលដែលការចរចារវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេហរ៉ង់បន្តបន្ទាប់ពីកិច្ចចរចាជុំដំបូង ក្នុងប្រទេសស្វីសកាលពីចុងសប្តាហ៍។
អាជ្ញាបណ្ណនេះក៏គ្របដណ្តប់លើសេវាកម្មដែលភ្ជាប់ ទៅនឹងពាណិជ្ជកម្មថាមពល រួមទាំងការគ្រប់គ្រងនាវា ការធានារ៉ាប់រង ការបើកយន្តហោះ លេនដ្ឋាន ការចាត់ថ្នាក់ និង ការជួសជុលសង្គ្រោះបន្ទាន់ផងដែរ ។
អ្នកទិញត្រូវបាន អនុញ្ញាតឱ្យធ្វើការទូទាត់ជាប្រាក់ដុល្លារ អាមេរិក ទៅប្រទេសអ៊ីរ៉ង់ រដ្ឋាភិបាលអ៊ីរ៉ង់ ឬអង្គភាពអ៊ីរ៉ង់ ដែលត្រូវបានទទួលទណ្ឌកម្មសម្រាប់ប្រតិបត្តិការ ដែលគ្របដណ្តប់ដោយអាជ្ញាប័ណ្ណ។
អាជ្ញាបណ្ណនេះក៏អនុញ្ញាតឲ្យមានការនាំចូលប្រេងឆៅ ផលិតផលប្រេង និងផលិតផលគីមីឥន្ធនៈពីប្រទេសអ៊ីរ៉ង់មកសហរដ្ឋអាមេរិក ដោយផ្អាកជាបណ្តោះអាសន្ននូវការរឹតបន្តឹងដែលជាធម្មតារារាំងការនាំចូលទាំងនេះផងដែរ។
គួរឲ្យដឹងដែរថាការអនុញ្ញាតនេះកើតឡើងជាផ្នែកនៃអនុស្សរណៈនៃការយោគយល់គ្នាដែលបានធ្វើឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាលពីដើមខែនេះ ដែលក្នុងនោះទីក្រុងវ៉ាស៊ីនតោនបានសន្យាថានឹងចេញការលើកលែងភ្លាមៗចំពោះការនាំចេញប្រេងរបស់អ៊ីរ៉ង់៕
ប្រែសម្រួល៖ស៊ុនលី
