ទស្សនវិស័យសេដ្ឋកិច្ច តំបន់ចាយប្រាក់អឺរ៉ូ នៅតែមិនប្រាកដប្រជា ទោះបីជាមានកិច្ចព្រមព្រៀង សន្តិភាពមជ្ឈិមបូព៌ា
ប្រ៊ុចសែល៖ ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោកស្រី Christine Lagarde បានព្រមានថា ទស្សនវិស័យសេដ្ឋកិច្ចតំបន់អឺរ៉ូ នៅតែមិនប្រាកដប្រជា ដោយអតិផរណាប្រឈមមុខនឹងហានិភ័យកើនឡើង និងកំណើនសេដ្ឋកិច្ចមានទំនោរទៅរកការធ្លាក់ចុះ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពថ្មីៗ នៅមជ្ឈិមបូព៌ាក៏ដោយ ។
ថ្លែងនៅក្នុងសវនាការរបស់គណៈកម្មាធិការ កិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុរបស់សភាអឺរ៉ុប នៅទីក្រុងព្រុចសែល លោកស្រី Lagarde បានឧ្យដឹងថា ជម្លោះមជ្ឈិមបូព៌ាបានជំរុញឱ្យ តម្លៃថាមពលកើនឡើង អតិផរណាកើនឡើង និងថ្លឹងថ្លែង លើសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់អឺរ៉ូ។
លោកស្រី Lagarde បានលេីកឡេីងថា “ទស្សនវិស័យនៅតែមិនប្រាកដប្រជា ជាមួយនឹងហានិភ័យកើនឡើង សម្រាប់អតិផរណា និងហានិភ័យធ្លាក់ចុះ សម្រាប់កំណើនសេដ្ឋកិច្ច”។
លោកស្រីស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាពនៅមជ្ឈិមបូព៌ា ប៉ុន្តែបានព្រមានថា ស្ថានភាពនៅតែផុយស្រួយ ជាមួយនឹងហានិភ័យនៃការថយក្រោយ ឬការកើនឡើងនៃភាពតានតឹងឡើងវិញ។
លោកស្រីបានបន្ដថា ផលប៉ះពាល់ពេញលេញនៃសង្គ្រាមចំពោះអតិផរណា និងកំណើនរយៈពេលមធ្យម នឹងអាស្រ័យលើអាំងតង់ស៊ីតេ និងរយៈពេលនៃការប៉ះទង្គិចតម្លៃថាមពល ក៏ដូចជាទំហំនៃផលប៉ះពាល់ដោយប្រយោល និងជុំទីពីររបស់វា។
អតិផរណាតំបន់ចាយប្រាក់អឺរ៉ូបានកើនឡើងដល់ ៣.២ភាគរយក្នុងខែឧសភា ពី ៣ភាគរយក្នុងខែមេសា ដែលភាគច្រើនជំរុញដោយអតិផរណាថាមពលខ្ពស់ ដែលលើសពី ១០ភាគរយទាំងក្នុងខែមេសា និងឧសភា។
ទន្ទឹមនឹងនេះ អតិផរណាមិនរាប់បញ្ចូលថាមពល និងអាហារក៏បានកើនឡើងដល់ ២.៦ភាគរយក្នុងខែឧសភាផងដែរ ដែលឆ្លុះបញ្ចាំងមួយផ្នែកពីផលប៉ះពាល់ដោយប្រយោលដំបូងនៃតម្លៃថាមពលខ្ពស់៕
