តម្លៃប្រេងបានធ្លាក់ចុះបន្តិចថែមទៀត ខណៈដែលវិនិយោគិន កំពុងស្វែងរកសញ្ញាច្បាស់លាស់ នៃវឌ្ឍនភាពក្នុងការស្តារលំហូរប្រេងឆៅឡើងវិញ តាមរយៈច្រកសមុទ្រ Hormuz
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះ បន្តិចនៅថ្ងៃអង្គារ ខណៈដែលវិនិយោគិនកំពុងស្វែងរក សញ្ញាច្បាស់លាស់នៃវឌ្ឍនភាព ក្នុងការស្តារលំហូរប្រេងឆៅឡើងវិញតាមរយៈច្រកសមុទ្រ Hormuz បន្ទាប់ពីការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 20 សេន ឬ 0.3% មកនៅត្រឹម 77.70 ដុល្លារក្នុងមួយបារ៉ែល និងប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមកនៅត្រឹម 73.74 ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ 12 សេន ឬ 0.2% ។
តម្លៃបានធ្លាក់ចុះជាង 3% នៅថ្ងៃចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់ការលើកលែងទណ្ឌកម្មដល់អ៊ីរ៉ង់រយៈពេល ៦០ ថ្ងៃ បន្ទាប់ពីការចរចាសន្តិភាពដំបូង និងខណៈដែលមន្ត្រីបានរាយការណ៍ពីការស្ងប់ស្ងាត់នៃអរិភាពនៅក្នុងប្រទេសលីបង់ក្រោមកិច្ចព្រមព្រៀងទូលំទូលាយ។
ទិន្នន័យតាមដានកប៉ាល់បានបង្ហាញថា នាវាដឹកប្រេងឆៅពីរគ្រឿងដែលមានប្រេងតិចជាង ២ លានបារ៉ែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃចន្ទ ដែលជាសញ្ញាមួយដែលបង្ហាញថា ចរាចរណ៍កំពុងកើនឡើងបន្ទាប់ពីលំហូរប្រេងចុះខ្សោយនៅថ្ងៃអាទិត្យ ដោយសារតែការព្រួយបារម្ភអំពីការឆ្លងកាត់តាមផ្លូវទឹក។
ប្រែសម្រួលៈ ណៃ តុលា
