ព័ត៌មានអន្តរជាតិ

Update: មនុស្ស១៨នាក់ បានស្លាប់ដោយសារតែអាកាសធាតុក្តៅខ្លាំង នៅប្រទេសបារាំង សីតុណ្ហភាពលើសពី ៤០អង្សាសេ

បរទេស៖ យ៉ាងហោចណាស់មានមនុស្ស ១៨ នាក់បានស្លាប់នៅក្នុងប្រទេសបារាំង រួមទាំងកុមារពីរនាក់ដែលត្រូវបានទុកចោលក្នុងឡានពេលក្តៅខ្លាំង ខណៈដែលរលកកំដៅបានបោកបក់លើទ្វីបអឺរ៉ុប ដោយបំបែកកំណត់ត្រាសីតុណ្ហភាពនៅក្នុងទីក្រុងជាច្រើននៅថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ថា នៅពេលដែលសាលារៀននៅប្រទេសបារាំងបានបិទ ឬកែប្រែកាលវិភាគ អ្នកព្យាករណ៍អាកាសធាតុនៅចក្រភពអង់គ្លេសបានព្យាករណ៍ថា សីតុណ្ហភាពក្តៅខ្លាំង គឺអាចបំបែកកំណត់ត្រាសម្រាប់ខែមិថុនានៅសប្តាហ៍នេះ។

សីតុណ្ហភាពនៅទីក្រុង Bordeaux ក្នុងតំបន់ផលិតស្រាភាគខាងលិចរបស់ប្រទេសបារាំងបានកើនឡើងដល់ ៤១,៩ អង្សាសេ (១០៧,៤ អង្សាហ្វារិនហៃ) ដោយបំបែកកំណត់ត្រាដែលបានកំណត់កាលពីខែសីហាឆ្នាំមុន។ នៅទីក្រុង Poitiers នៅកណ្តាលប្រទេសបារាំង វាបានឡើងដល់ ៤១,២ អង្សាសេ ដោយលើសពីកំណត់ត្រាខ្ពស់បំផុតពីមុនក្នុងឆ្នាំ ១៩៤៧។

នៅទីក្រុង San Sebastian នៅភាគខាងជើងដែលមានអាកាសធាតុត្រជាក់ជាងរបស់ប្រទេសអេស្ប៉ាញ សីតុណ្ហភាពត្រូវបានកំណត់ឱ្យឡើងដល់ ៤០ អង្សាសេ ដែលខ្ពស់ជាងមធ្យមភាគប្រវត្តិសាស្ត្ររបស់ទីក្រុងសម្រាប់ថ្ងៃទី ២២ ខែមិថុនា ជាងពីរដង នេះបើយោងតាម Reuters Climate Monitor ដែលបានបង្ហាញថា ទ្វីបអឺរ៉ុបជាទ្វីបដែលនៅឆ្ងាយពីបទដ្ឋានប្រវត្តិសាស្ត្ររបស់ខ្លួននៅថ្ងៃចន្ទ។

របាយការណ៍ខែមេសារបស់អង្គការឧតុនិយមពិភពលោកបានរកឃើញថា អឺរ៉ុបកំពុងឡើងកំដៅជាងទ្វេដងនៃអត្រាសកល។
ប្រែសម្រួលៈ ណៃ តុលា

To Top