កោះតៃវ៉ាន់ ព្រមានអំពីពេលវេលានៃការវាយប្រហាយណាមួយរបស់ចិនមកលើខ្លួន គឺកាន់តែខិតជិត
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកោះតៃវ៉ាន់លោក Wellington Koo បាននិយាយនៅថ្ងៃពុធថា យោធាកោះតៃវ៉ាន់ត្រូវសាកល្បងថាតើខ្លួនអាចឆ្លើយតបភ្លាមៗចំពោះសង្គ្រាមដែលកំពុងផ្ទុះឡើងឬអត់ ខណៈដែលពេលវេលាព្រមានសម្រាប់ការវាយប្រហារណាមួយរបស់ចិនកំពុងតែខិតជិតមកដល់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ថា កោះតៃវ៉ាន់កំពុងធ្វើសមយុទ្ធ “ត្រៀមខ្លួនប្រយុទ្ធភ្លាមៗ” រយៈពេលប្រាំថ្ងៃនៅសប្តាហ៍នេះ។ យោធារបស់កោះនេះបានចាប់ផ្តើមផ្អែកលើសមយុទ្ធមួយចំនួនរបស់ខ្លួនលើសេណារីយ៉ូមួយដែលចិនបានប្រែក្លាយសមយុទ្ធធម្មតាមួយរបស់ខ្លួននៅជុំវិញកោះនេះទៅជាការវាយប្រហារពិតប្រាកដ។
ចិនចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ហើយយោធារបស់ចិនធ្វើប្រតិបត្តិការនៅជុំវិញកោះនេះស្ទើរតែរាល់ថ្ងៃ។ នាវាផ្ទុកយន្តហោះថ្មីបំផុតរបស់ចិនបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអង្គារ។
សមយុទ្ធនេះបានសង្កត់ធ្ងន់កាន់តែខ្លាំងទៅលើសមត្ថភាពក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅជាការត្រៀមខ្លួនប្រយុទ្ធ, នេះបើតាមអ្វីដែល លោក Koo បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសភា។
លោកបាននិយាយថា “ខ្លួនមានបំណងកសាងល្បឿនដែលយើងជឿថាចាំបាច់សម្រាប់ការប្រែក្លាយពីស្ថានភាពសន្តិភាពទៅជាស្ថានភាពសង្គ្រាម”។
ប្រែសម្រួលៈ ណៃ តុលា
