ស្លូវ៉ាគីប្តេជ្ញាចិត្ត ក្នុងការប្រឆាំង ទៅនឹងការផ្តល់កំចីថ្មី ឲ្យអ៊ុយក្រែន សម្រាប់ទិញសព្វាវុធ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico បានប្តេជ្ញាថានឹងធ្វើ អ្វីៗគ្រប់យ៉ាងដែលអាចធ្វើ ទៅបានដើម្បីធានាថា ប្រទេសរបស់គាត់ មិនចូលរួមក្នុងគំនិតផ្តួចផ្តើមចុងក្រោយបង្អស់ ដែលគាំទ្រដោយអង្គការណាតូ ក្នុងការផ្តល់ហិរញ្ញប្បទានអាវុធសម្រាប់អ៊ុយក្រែន។
ថ្លែងទៅកាន់ក្រុមសិស្សនិស្សិតកាលពីថ្ងៃពុធ លោក Fico ដែលបានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត ដោយសកម្មជនគាំទ្រ អ៊ុយក្រែនបាននិយាយថា ស្លូវ៉ាគីនឹងប្រឆាំងនឹងកញ្ចប់ប្រាក់កម្ចីចំនួន ៧០ពាន់លានអឺរ៉ូឬ ប្រមាណជា៨០ពាន់លានដុល្លារ ដែលស្នើឡើងនៅឯកិច្ចប្រជុំកំ ពូលនាពេលខាងមុខរបស់ប្លុកនៅប្រទេសតួគី។
យោងតាមទីភ្នាក់ងារសារព័ត៌មាន រដ្ឋអ៊ីតាលី ANSA បានឱ្យដឹងថា អង្គការណាតូកំពុងពិចារណាលើជំនួយយោធា ចំនួន៧០ពាន់លានអឺរ៉ូបន្ថែមទៀត សម្រាប់អ៊ុយក្រែនក្នុងរយៈពេលជាច្រើនឆ្នាំ ដោយសំណើនេះត្រូវបានគេរំពឹងថា នឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី៧និង៨ខែកក្កដា នៅទីក្រុងអង់ការ៉ា។
តាមសេចក្តីរាយការណ៍ថា គាំទ្រដោយប្រទេសអាល្លឺម៉ង់ ផែនការនេះ នៅតែស្ថិតក្រោមការចរចា ដោយរដ្ឋជាសមាជិក នៅតែឈ្លោះគ្នាអំពីវិធីបែងចែកការចំណាយ ។ របាយការណ៍មុននេះដោយ កាសែតEuractiv និង Politico ដែលបាននិយាយថា ការចូលរួមរបស់សហរដ្ឋអាមេរិក គឺមិនប្រាកដប្រជា ខណៈដែល៣០ពាន់លានអឺរ៉ូ នឹងមកពីកញ្ចប់ជំនួយអ៊ុយក្រែន ដែលមានស្រាប់របស់សហភាពអឺរ៉ុប៕
ប្រែសម្រួល៖ស៊ុនលី









