ព័ត៌មានអន្តរជាតិ

តម្លៃប្រេងបានបន្តធ្លាក់ចុះទៀត នៅព្រឹកថ្ងៃសុក្រនេះ ទោះបីជាមានរបាយការណ៍ពីកប៉ាល់ដឹកទំនិញមួយគ្រឿង ត្រូវបានវាយប្រហារនៅជិតប្រទេសអូម៉ង់

បរទេស៖ តម្លៃប្រេងបានបន្តធ្លាក់ចុះទៀតនៅព្រឹកថ្ងៃសុក្រនេះ ក្នុងពេលដែលកប៉ាល់ដឹកប្រេងកាន់តែច្រើនដែលបានជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz ទោះបីជាកប៉ាល់ដឹកទំនិញមួយគ្រឿង ត្រូវបានវាយប្រហារនៅជិតប្រទេសអូម៉ង់ នៅថ្ងៃព្រហស្បតិ៍ក៏ដោយ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងឆៅរបស់ Brent បានធ្លាក់ចុះ 19 សេន ឬ 0.25% មកនៅត្រឹម 75.07 ដុល្លារក្នុងមួយបារ៉ែល ក្នុងពេលដែលប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ 13 សេន ឬ 0.18% មកនៅត្រឹម 71.79 ដុល្លារក្នុងមួយបារ៉ែល។

មន្ត្រីអាមេរិកពីររូបបានប្រាប់ រ៉យទ័រ ថា អ៊ីរ៉ង់បានបាញ់ទៅលើកប៉ាល់ដឹកទំនិញ ខណៈពេលដែលកប៉ាល់នេះព្យាយាមឆ្លងកាត់ច្រកសមុទ្រ។ អាជ្ញាធរអ៊ីរ៉ង់បាននិយាយថា សុវត្ថិភាពរបស់នាវាដែលឆ្លងកាត់នៅខាងក្រៅផ្លូវ Hormuz ដែលបានកំណត់មិនត្រូវបានធានាទេ។

ប្រែសម្រួលៈ ណៃ តុលា

To Top