រុស្ស៊ី និងរ៉ូម៉ានី បិទអគ្គកុងស៊ុល ទៅវិញទៅមក
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីបានសម្រេចចិត្តបិទស្ថានកុងស៊ុលរ៉ូម៉ានី ប្រចាំនៅទីក្រុង st. Petersburg និងប្រកាសថា អគ្គកុងស៊ុលរ៉ូម៉ានី ជាបុគ្គលមិនគួរឱ្យគោរព។
ឯកអគ្គរដ្ឋទូតរ៉ូម៉ានីប្រចាំនៅរុស្ស៊ីត្រូវបានកោះហៅទៅក្រសួងការបរទេសរុស្ស៊ី នៅពេលព្រឹក ដើម្បីទទួលកំណត់ចំណាំការទូតផ្លូវការ។
ការសម្រេចចិត្តនេះ គឺជាការឆ្លើយតបទៅនឹងប្រទេសរ៉ូម៉ានី ដែលបិទស្ថានកុងស៊ុលរុស្ស៊ីប្រចាំនៅ Constanta និងប្រកាសថា អគ្គកុងស៊ុលរុស្ស៊ី ជាបុគ្គលមិនគួរឱ្យគោរព បន្ទាប់ពីអ្វីដែលត្រូវបានគេចោទប្រកាន់ថាជាយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានធ្លាក់ចូលទៅលេីដំបូលអគារលំនៅដ្ឋានមួយក្នុងទីក្រុង Galati ប្រទេសរ៉ូម៉ានី ប៉ុន្ដែរុស្ស៊ីបានបដិសេធការចោទប្រកាន់ទាំងអស់ ហើយហៅពួកគេថា “គ្មានមូលដ្ឋានទាំងស្រុង”៕
ប្រែសម្រួល ឈូក បូរ៉ា
