Feature

ធ្វើអាជីវកម្ម​យ៉ាងស៊ីជម្រៅ​នៅប្រទេសចិន៖ តភ្ជាប់​ទំនុកចិត្ត​តាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់ តើ​ឧត្តមភាពនៃ​បរិយាកាស​អាជីវកម្ម​របស់ចិន​ស្ថិតនៅ​ត្រង់ណា?​

 កាលពី​ថ្ងៃទី ២២ ខែមិថុនា ពិព័រណ៍​ខ្សែសង្វាក់​ផ្គត់ផ្គង់​ចិនអន្តរជាតិ​លើកទី ៤ បាន​បើកធ្វើ​នៅ​ក្រុងប៉េកាំង ។ ​នៅថ្ងៃដដែល ​”ផែនការ​សកម្មភាព​ស្តីពីការប្រើប្រាស់​ទុន​វិនិយោគ​បរទេស​ដើម្បីរក្សាស្ថិរភាព​និងជំរុញគុណភាព​” ត្រូវបាន​ចេញផ្សាយ​ជាផ្លូវការ ។ ​”ប្រការដែល​ចិនគាំទ្រ​ការវិនិយោគ​ពីបរទេសគឺ​មិនមែន​និយាយបាន​តែមាត់នោះទេ ​តែគឺអនុវត្ត​ជាក់ស្តែង” ​”ផែនការនេះ​បានពង្រឹងទំនុកចិត្ត​របស់យើងក្នុង​ការវិនិយោគនៅ​ប្រទេសចិន”…នៅក្នុង​ពិព័រណ៍ខ្សែសង្វាក់​ផ្គត់ផ្គង់​លើកនេះ ​នាយកប្រតិបត្តិជាន់ខ្ពស់​នៃសហគ្រាស​ពហុជាតិ​និងប្រធាន​សភាពាណិជ្ជកម្ម​អន្តរជាតិ​ជិត២០រូប​បាន​កោតសរសើរ​ពី​បរិយាកាស​អាជីវកម្ម​របស់ចិន​ខណៈពេល​​ថ្លែងអំពី​ឧត្តមភាព​នៃខ្សែសង្វាក់​ឧស្សាហកម្មរបស់ចិន ។

  ពីការដាក់ចេញ​ផែនការ​សកម្មភាព​សម្រាប់​លំនឹងវិនិយោគទុន​បរទេសនៅ​ឆ្នាំ២០២៥ ដល់​ការដាក់ចេញ​បញ្ជីឈ្មោះថ្មីដើម្បី​លើកទឹកចិត្ត​ដល់ពាណិជ្ជករ​បរទេស​ រហូតដល់​ការដាក់ចេញ​គោលនយោបាយ​ប្រតិបត្តិការគយ​ពិសេសនៅ​កំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan ​ទាំងមូល ​ទុនបរទេស​មានឱកាស​ទីផ្សារកាន់តែច្រើន​ ការវិនិយោគ​មានប្រភេទកាន់តែ​សម្បូរបែប ហើយ​ការធ្វើអាជីវកម្ម​ក៏កាន់តែមាន​ភាពងាយស្រួល​ផងដែរ ។ ​តាមស្ថិតិមិន​ដំបូង​ឱ្យដឹងថា នៅឆ្នាំ២០២៥ សហគ្រាសទុន​វិនិយោគពី​បរទេសជាង​៨ពាន់សហគ្រាស​បានបន្ថែម​ការវិនិយោគ​នៅប្រទេសចិន​ ដែលកើនឡើង​លើសពី១០ភាគរយ​បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នា​នៃឆ្នាំ២០២៤ ៕

To Top