ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌា ស្វែងរកការទទួលខុសត្រូវ បន្ថែមទៀត ចំពោះការបំផ្ទុះគ្រាប់បែក ទាំងឡាយណា ដែលធ្វើឡើងនៅតាមសាលារៀន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌា បានធ្វើការលើកឡើងពីការព្រួយ បារម្ភអំពីការកំណត់គោលដៅម្តងហើយម្តងទៀត លើកុមារអំឡុងពេលមានជម្លោះប្រដាប់អាវុធ ដោយទាមទារឱ្យអ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះទទួលខុសត្រូវ យ៉ាងដាច់ខាតចំពោះបញ្ហានេះ។

ឥណ្ឌាបានសង្កត់ធ្ងន់ថា ការអប់រំគឺជាសិទ្ធិ ដែលគួរស៊ូទ្រាំសូម្បីតែក្នុងគ្រាមានជម្លោះ អ្នកតំណាងអចិន្ត្រៃយ៍ របស់ឥណ្ឌាប្រចាំអង្គការសហប្រជាជាតិ (UN) Harish Parvathaneni បាននិយាយថាការអប់រំគឺជាសិទ្ធិ ដែលការបំពេញគឺជាការចូលរួមចំណែកដ៏មានឥទ្ធិពលបំផុត ចំពោះសន្តិភាពយូរអង្វែង។

លោកបានចង្អុលបង្ហាញទៀតដែរថា៖ការការពារកុមារដោយគ្មានការទទួលខុសត្រូវគឺមិនពេញលេញទេ ។នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ការវាយប្រហារដោយចេតនាលើសាលារៀនមួយស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា លោកមិនដែលដឹងថានរណា ជាអ្នកទទួលខុសសម្រាប់ការវាយប្រហារ ដ៏សាហាវលើសាលាកុមារី ក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ខែកុម្ភៈ ដែលជាថ្ងៃបើកដំណើរការនៃការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេស ដែលបានសម្លាប់សិស្សជាង១២០ នាក់ដែលមានអាយុពី៦ទៅ១៣ឆ្នាំ និងគ្រូបង្រៀន ២៦ ឆ្នាំនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top