ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី នៅវេណេស៊ុយអេឡា កេីនឡេីងដល់ ១៤៥០នាក់
ការ៉ាកាស៖ លោក Jorge Rodriguez ប្រធានរដ្ឋសភា វេណេស៊ុយអេឡា បានឧ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដ៏ខ្លាំងពីរលើក ដែលបានវាយប្រហារ ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃពុធសប្ដាហ៍មុន បានកើនឡើងដល់ ១.៤៥០ នាក់។
ជាការឆ្លេីយតបនឹងវិបត្ដិធម្មជាតិមួយនេះ ប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានដាក់ចេញនូវវិធានការសំខាន់ៗ ចំនួនបីសម្រាប់កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ និងកសាងឡើងវិញ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏សាហាវពីរលើកបាន វាយប្រហារតំបន់ភាគខាងជើង របស់ប្រទេសកាលពីថ្ងៃពុធ។
ប្រធានាធិបតីស្តីទីរូបនេះ បានបញ្ជាឱ្យប្រមូលឧបករណ៍ សម្អាតកំទេចកំទីពីក្រុមហ៊ុនឯកជន បង្កើតមូលនិធិជំនួយចំនួន ២០០លានដុល្លារអាមេរិក និងផ្តល់ឥណទានពិសេស ដល់ម្ចាស់អាជីវកម្ម ដែលរងផលប៉ះពាល់ ជាវិធានការសំខាន់ៗ ក្នុងការឆ្លើយតប ទៅនឹងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ដែលមិនធ្លាប់មានក្នុង រយៈពេលជាច្រើនទសវត្សរ៍ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស នេះបើយោងតាមប្រធានរដ្ឋសភា លោក Jorge Rodriguez។
ទន្ទឹមនឹងនេះ ប្រទេសនេះកំពុងចាត់វិធានការចាំបាច់ ដើម្បីសម្របសម្រួលជំនួយអន្តរជាតិ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេស លោក Yvan Gil បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ យ៉ាងហោចណាស់មានប្រទេសចំនួន ១២មកពីតំបន់នេះ និងតំបន់ផ្សេងទៀតនៃពិភពលោកបានសម្តែងសាមគ្គីភាព និងផ្តល់ជំនួយ។
ប្រទេសវេណេស៊ុយអេឡា ត្រូវបានវាយប្រហារកាលពីថ្ងៃពុធ ដោយការរញ្ជួយដីពីរលើកជាប់ៗគ្នា ដែលមានទំហំ ៧.២ និង ៧.៥រ៉ិចទ័រ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញ យ៉ាងទូលំទូលាយនៅក្នុងរដ្ឋ La Guaira និងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំង តំបន់ទីប្រជុំជនការ៉ាកាស ។
រហូតមកដល់ពេលនេះ ការរញ្ជួយដីបានឆក់យកជីវិត មនុស្សយ៉ាងហោចណាស់ ២៣៥នាក់ និងរបួសមនុស្សជាង ១៥២០នាក់ នេះបើយោងតាមតួលេខផ្លូវការ៕









