រលកកម្ដៅដ៏ខ្លាំងបំផុត មិនធ្លាប់មានពីមុនមក បានរំខានដល់ទ្វីបអឺរ៉ុប ខណៈប្រទេស បារាំងព្រមានថា ចំនួនអ្នកស្លាប់ នឹងកើនឡើង ច្រើនជាង ១.០០០នាក់
បរទេស៖ សីតុណ្ហភាពបានឡើងដល់ ៤០ អង្សាសេ (១០៤ អង្សាហ្វារិនហៃ) នៅតំបន់ខ្លះនៃទ្វីបអឺរ៉ុបនៅថ្ងៃអាទិត្យ ខណៈដែលព្យុះបានរំកិលចូលទៅ ក្នុងតំបន់ផ្សេងទៀត ដោយប្រទេសបារាំង បានរាយការណ៍ពីការស្លាប់លើសពី ១.០០០ នាក់ក្នុងអំឡុងពេលរលកកំដៅ ដ៏បំបែកកំណត់ត្រា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញ ផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសុខភាពសាធារណៈ របស់បារាំងបាននិយាយថា ការស្លាប់ភាគច្រើនដែលទាក់ទងនឹងកំដៅពាក់ព័ន្ធនឹងមនុស្សចាស់ ហើយបានព្រមានថា ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើង នៅពេលដែលព័ត៌មានលម្អិតបន្ថែមទៀតអាចរកបានអំពីការស្លាប់នៅក្នុងមណ្ឌលថែទាំលំនៅដ្ឋាន និងផ្ទះឯកជន។
អ្នកវិទ្យាសាស្ត្របាននិយាយថា រលកកំដៅ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២០ ខែមិថុនា គឺជារលកកំដៅដ៏អាក្រក់បំផុត ដែលបានកត់ត្រានៅអឺរ៉ុប ហើយស្ថានភាពដ៏ក្តៅគគុកនេះបានរំខាន ដល់ការផលិតថាមពល បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រព័ន្ធថែទាំសុខភាពមានការរំខាន។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានមានប្រសាសន៍នៅលើវេទិកា X ថា “ឥឡូវនេះ មនុស្ស ១៥០ លាននាក់កំពុងរស់នៅក្រោមកំដៅខ្លាំង មនុស្សរាប់រយនាក់បានស្លាប់ សាលារៀនត្រូវបានបិទ បណ្តាញអគ្គិសនីកំពុងរអាក់រអួល”។
ប្រែសម្រួលៈ ណៃ តុលា
