ព័ត៌មានអន្តរជាតិ

ធ្វើអាជីវកម្ម​ យ៉ាង​ស៊ី​ជម្រៅ ​នៅ​ប្រទេស​ចិន ៖ ហេតុ​អ្វី​បាន​ជា ​”ខ្សែ​សង្វាក់​ចិន” បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់ ​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត

នៅកន្លែង​ពិព័រណ៍ជំរុញ​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ចិន​អន្តរជាតិ លើកទី៤ បញ្ញាសិប្បនិម្មិត(AI)​គឺជា​ចំណុច​លេចធ្លោមួយក្នុងចំណោម ចំណុចលេចធ្លោធំៗបំផុត ៖ អាច​ឃើញ​មនុស្ស​យន្ត​ ដែល​មានរូប​រាងដូច​មនុស្ស​នៅគ្រប់ទីកន្លែង ក្រុមហ៊ុន AI ឈានមុខគេមកពីប្រទេសចិន ​និង​បរ​ទេស​​​បានបង្ហាញ សមិទ្ធផលទំនើបៗ ហើយពិព័រណ៍នេះបាន​រៀបចំ​ប្លុក​ពិសេស​សម្រាប់​បញ្ញា​សិប្បនិម្មិត​ជាលើកដំបូង…រលកច្នៃប្រឌិតថ្មី​នេះបាន​ទាក់​ទាញ​ក្រុម​ហ៊ុន​ពហុជាតិដែល​ចូល​រួម​ពិព័រណ៍​​ជា​បន្ត​បន្ទាប់ ​។ ពិព័រណ៍ជំរុញ​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ចិន​អន្តរជាតិ​បាន​ក្លាយជាវេទិកា​សំខាន់​សម្រាប់​ទុន​វិនិយោគពី​បរទេស​ក្នុង​ការ​រួម​បញ្ចូល​ទៅក្នុង ខ្សែសង្វាក់ច្នៃប្រឌិតថ្មី​ របស់​ប្រទេស​ចិន ។

ការច្នៃប្រឌិតថ្មី ​គឺជាឧត្តមភាព​ដ៏លេច​ធ្លោ ​នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន ហើយ​ក៏​ជា​អ្វី​ដ៏​សំ​ខា​ន់​សម្រាប់​ក្រុម​ហ៊ុន​​ពហុជាតិ តភ្ជាប់​ជា​មួយ​អនាគតផង​ដែរ ​។ ភាពធន់យ៉ាង​ខ្លាំង​ក្លា​ ប្រ​ព័ន្ធ​អេកូឡូស៊ីដ៏សម្បូរបែប និង​កិច្ចសហប្រតិបត្តិការ​ប្រកប ​ដោយ​ភាព​ស៊ី​សង្វាក់​គ្នា ​គឺ​ជា​ឧត្តម​ភាព​ដ៏​លេច​ធ្លោ​នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន ។

នៅសាល​ពិព័រណ៍ជំរុញ​ខ្សែ​ សង្វាក់​ផ្គត់​ផ្គង់​ចិន​អន្តរជាតិ​ ការ​ពិគ្រោះ​ពិភាក្សា​អំពី​កិច្ច​សហ​ប្រ​តិ​ប​ត្តិការ នៅ​តែ​បន្តទៅ​ទៀត។ អ្នក​ទទួល​ខុស​ត្រូវ​ នៃ​ក្រុម​ហ៊ុន​ពហុជាតិ​ជាច្រើន​បានថ្លែង​ថា “ខ្សែ​សង្វាក់​ចិន” គឺជាជម្រើសដ៏ចាំ​បាច់​របស់​ពួកគេ ដើម្បីត​ភ្ជាប់ជា​មួយ​អនាគត និង​គ្រោង​ផែន​ការរយៈពេលវែង៕

To Top