ព័ត៌មានអន្តរជាតិ

លោក ​Xi Jinping​ ជួបសន្ទនា​ជា​មួយ លោក Aleksandr Lukashenko​ ប្រធានាធិបតី​​បេឡារុស

ព្រឹកថ្ងៃទី​២៩ ខែមិថុនា ​លោក​Xi Jinping​​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Aleksandr ​Lukashenko​ប្រធានាធិបតី​​បេឡារុស​នៅ​សណ្ឋាគារដ្ឋ Diaoyutai នៅក្រុង​ប៉េកាំង ​។

លោកXi Jinpingបាន​លើកឡើងថា​ ​ប្រទេស​ចិន​និង​បេឡារុស្សជា​មិត្តពិត​ដែល​មាន​ទំនុកចិត្ត​ចំពោះគ្នា​និង​គាំទ្រ​គ្នាទៅវិញទៅមក​ ​ជា​ដៃគូ​ល្អ​ដែល​មានការ​​អភិវឌ្ឍនិង​បុវិលភាពរួម​ ​និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​​គ្រប់​ជ្រុងជ្រោយនិង​គ្រប់​រដូវកាល។​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ទំនាក់​ទំនង​រវាង​ចិន​និង​បេឡារុស​សម្រេចបាន​ការអភិវឌ្ឍ​បែប​លោតឆ្លោះ ដែល​បាន​ឈានចូល​រយៈកាល​ដ៏ល្អ​បំផុត​។​ភាគីចិន​រីករាយ​ចាប់​ដៃ​ជាមួយភាគី​បេឡារុស ដើម្បីកសាង​សហគមន៍ជោគវាសនា​រួមសម្រាប់​​មនុស្សជាតិ​ ​អនុវត្ត​គំនិតផ្តួចផ្តើម​សកល​ទាំង​៤ ​បង្កើន​កិច្ចសម្របសម្រួល​ក្នុង​យន្តការ​ពហុភាគី​ ដូចជា​អង្គការសហប្រជាជាតិ ​និងអង្គការសហប្រតិបត្តិការសៀងហៃ​ជា​ដើម​ ព្រមនិង​ដើរ​តួនាទី​ជា​កម្លាំង​ស្ថិរភាព​ក្នុង​ពិភពលោក​ដ៏រង្គោះរង្គើ​។

ជា​ការ​ឆ្លើយតប​ ​លោក​Lukashenko​បាន​លើកឡើងថា​ ​ភាគី​បេឡារុស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទំនាក់ទំនងជា​មួយភាគី​ចិន​ ​រំពឹងទុក​ថាអាច​បង្កើន​ការ​ប្រាស្រ័យទាក់ទង​ជា​មួយភាគី​ចិន​ ​ត្រួសត្រាយ​វិស័យ​សហប្រតិបត្តិការថ្មីៗ​ ​ដើម្បីជំរុញឱ្យទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​៕

To Top