បាញ់ប្រហារគ្នា នៅភាគខាងជើង ប្រទេសអាល្លឺម៉ង់ ស្លាប់មនុស្សយ៉ាង ហោចណាស់៦នាក់
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស៦ នាក់បានស្លាប់នៅក្នុងការ បាញ់ប្រហារមួយនៅក្នុងទីក្រុង Stade ភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។
មន្ត្រីប៉ូលិសម្នាក់បានប្រាប់ ទីភ្នាក់ងារព័ត៌មាន dpa របស់ប្រទេសអាល្លឺម៉ង់ថា ៖ ការបាញ់ប្រហារគ្នា ត្រូវបានបាញ់នៅជិតមជ្ឈមណ្ឌល សុខុមាលភាព យុវជនមួយនៅកណ្តាលទីក្រុង។
លោកស្រី Kathrin Schuol អ្នកនាំពាក្យរបស់នាយកដ្ឋានប៉ូលីស ក្នុងតំបន់បានប្រាប់សន្និសីទ សារព័ត៌មានកាលពីល្ងាចថ្ងៃចន្ទ ដោយបន្ថែមថា ពួកគេទាំងអស់សុទ្ធតែជាបុគ្គលិកនៃមណ្ឌល ឬមន្ត្រីមកពីនាយកដ្ឋានសេវាកុមារក្នុងតំបន់។
ក្នុងនោះផងដែរមនុស្សជាច្រើននាក់ក៏បានទទួលរងរបួសក្នុងឧបទ្ទវហេតុនេះបើតាមមន្ត្រីអនុវត្តច្បាប់។ ប៉ូលិសបាននិយាយថា មនុស្ស៥នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ ។
ប៉ូលីសកំពុងចាត់ទុកឧបទ្ទវហេតុនេះថាជាករណីឃាតកម្មនៅឯកន្លែងស្នាក់នៅដែលផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ម្តាយនិងស្ត្រីវ័យក្មេងដែលមានកូនៗ។ dpa បានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យប៉ូលីស។ បើតាមមន្ត្រីអនុវត្តច្បាប់ ការបាញ់ប្រហារត្រូវបានបាញ់នៅខាងក្នុងកន្លែងស្នាក់នៅនោះ។
គួរឲ្យដឹងដែរថាមកដល់ពេលនេះប៉ូលិសបានឲ្យដឹងថា មនុស្សសរុបបីនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងហេតុការណ៍នេះ៕
ប្រែសម្រួល៖ស៊ុនលី
