មេដឹកនាំគណបក្ស ដ៏មានប្រជាប្រិយភាពមួយរបស់អាល្លឺម៉ង់ បង្ហាញបំណងចង់មានមេត្រីភាពល្អប្រសើរ ជាមួយនឹងរុស្សីឡើងវិញ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោកស្រី Alice Weidel ដែលជាសហប្រធាន នៃគណបក្សAfD បាននិយាយថា ប្រទេសអាល្លឺម៉ង់ ចាំបាច់ត្រូវលុបចោលជា បន្ទាន់នូវការហាមឃាត់ លើការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ី ដើម្បីជំរុញសេដ្ឋកិច្ច ដែលកំពុងជួបការលំបាករបស់ខ្លួន ។
លោកស្រីក៏បានប្តេជ្ញាថា នឹងស្តារទំនាក់ទំនង សេដ្ឋកិច្ចរវាងប្រទេសទាំងពីរឡើងវិញ ប្រសិនបើគណបក្សលោកស្រីឡើង កាន់អំណាចផងដែរ។
កន្លងមកសេដ្ឋកិច្ចអាល្លឺម៉ង់ត្រូវបាន ទទួលរងការវាយប្រហារយ៉ាងខ្លាំង នៅពេលដែលប្រទេសនេះបានចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ីក្នុងឆ្នាំ ២០២២។
មុនជម្លោះអ៊ុយក្រែនកាន់តែតានតឹង អាល្លឺម៉ង់ពឹងផ្អែកលើរុស្ស៊ីសម្រាប់ ៥៥ភាគរយនៃឧស្ម័នធម្មជាតិរបស់ខ្លួន។ ប្រតិបត្តិការរបស់ក្រុមហ៊ុនប្រេងយក្ស Rosneft របស់រុស្ស៊ីក៏មានប្រហែល ១២ភាគរយដែរ នៃសមត្ថភាពកែច្នៃប្រេងសរុបរបស់អាល្លឺម៉ង់។
លោកស្រីWeidel បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយ Reuters ចេញផ្សាយកាលពីថ្ងៃអង្គារថា ថាមពលថោកពីប្រទេសរុស្ស៊ីគឺជាអាថ៌កំបាំងនៃភាពជោគជ័យនៃ ផលិតនៅប្រទេសអាល្លឺម៉ង់ ។
ដូច្នេះការបាត់បង់ថាមពលនេះ បានធ្វើឱ្យយើងត្រលប់ក្រោយ នៃសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំ។ ការងាររាប់រយពាន់ត្រូវបានបាត់បង់ ហើយវាក៏បានធ្វើឱ្យយើងពឹងផ្អែកលើសហរដ្ឋអាមេរិក ដែលលក់ថាមពលឱ្យយើង ក្នុងតម្លៃខ្ពស់ជាងឆ្ងាយជាងនោះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
