ព័ត៌មានអន្តរជាតិ

ប្រទេសចិន នឹងដាក់បញ្ចូលមុខវិជ្ជា AI ទៅគ្រប់ថ្នាក់រៀនទាំងអស់

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិននឹងធ្វើឱ្យបញ្ញា សិប្បនិមិត្តជាផ្នែកមួយ នៃការសិក្សាពីថ្នាក់បឋមសិក្សាដល់សាកលវិទ្យាល័យ ក្រោមផែនការ៥ឆ្នាំថ្មី ដែលចេញដោយក្រុមប្រឹក្សារដ្ឋនាពេលថ្មីៗនេះ។

ឯកសារដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃចន្ទ អំពាវនាវឱ្យមុខវិជ្ជា AI ត្រូវបានបង្រៀន ឆ្លងកាត់ដំណាក់កាលអប់រំទាំងអស់ ដើម្បីបង្កើនចំណេះដឹងផ្នែក AI របស់សិស្ស និងបង្រៀនពួកគេឱ្យយល់អំពីបច្ចេកវិទ្យា និងប្រើប្រាស់វាដើម្បីកំណត់ និងដោះស្រាយបញ្ហា។

ផែនការនេះបង្ហាញពីការផ្លាស់ប្តូរជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពកាន់តែទូលំទូលាយនៃប្រព័ន្ធសាលារៀនរបស់ប្រទេសចិន ដោយផ្តោតកាន់តែខ្លាំងលើវិទ្យាសាស្ត្រ ការគិតប្រកបដោយការរិះគន់ ការច្នៃប្រឌិត និងទំនាក់ទំនងរវាងការអប់រំ ការស្រាវជ្រាវ និងឧស្សាហកម្មផងដែរ។

ចិនក៏អំពាវនាវឱ្យ AI ទិន្នន័យធំ និងឧបករណ៍ឌីជីថលផ្សេងទៀតដែលត្រូវប្រើក្នុងការប្រឡង ការវាយតម្លៃ និងការគ្រប់គ្រងសាលារៀន ខណៈពេលដែលពង្រឹងច្បាប់ក្រមសីលធម៌ និងការត្រួតពិនិត្យសុវត្ថិភាពក៏សុទ្ធតែជារឿងចាំបាច់ដែរ។

គួរឲ្យដឹងដែរថាសាលារបស់ប្រទេសចិនមួយចំនួនបានសាកល្បងរួចហើយថា តើបច្ចេកវិទ្យាអាចទៅដល់កម្រិតណាក្នុងមេរៀនប្រចាំថ្ងៃ ហើយបាននិងកំពុងប្រើប្រាស់ AI សម្រាប់មតិកែលម្អការសរសេរអក្សរផ្ចង់ ការវាយតម្លៃការសរសេរ និងការអនុវត្តភាសា ក៏ដូចជាជួយគ្រូរៀបចំមេរៀន វាយតម្លៃសិស្ស និងបង្កើតកិច្ចការផ្ទាល់ខ្លួនជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top