Feature

ក្រសួងពាណិជ្ជកម្មចិន​ ប្រកាសដាក់​បញ្ចូល​អង្គភាពជប៉ុនចំនួន ២០ ទៅក្នុងបញ្ជីតាមដាន

ក្រសួងពាណិជ្ជកម្មចិន​បាន​ចុះផ្សាយ​ដំណឹង​តាមគេហទំព័រផ្លូវការ​របស់​ខ្លួន​ថា​​ អនុលោម​តាម​​ច្បាប់​គ្រប់គ្រង​ការនាំចេញនៃសាធារណរដ្ឋប្រជាមានិតចិន និងលក្ខន្តិកៈស្តីពីការគ្រប់គ្រងការនាំចេញ​វត្ថុប្រើប្រាស់ទាំង​វិស័យ​ស៊ីវិល​និងយោធារបស់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងពាណិជ្ជកម្ម​ចិនសម្រេចដាក់​បញ្ចូល​អង្គភាពជប៉ុនចំនួន ២០ទៅក្នុងបញ្ជីតាមដាន ក្នុង​នោះបូក​រួមទាំងក្រុមហ៊ុន Mitsui E&S Corporation ដែលមិន​អាច​បញ្ជាក់​ពី​អ្នកប្រើប្រាស់ចុងក្រោយ​បំផុត​និង​ការ​ប្រើ​ប្រាស់​ចុងក្រោយបំផុត​នៃវត្ថុប្រើប្រាស់ទាំង​​វិស័យ​ស៊ីវិល​និងយោធាដែល​នាំ​ចូល​ពី​ចិន​។

ក្រសួងពាណិជ្ជកម្មចិន​នឹងធ្វើ​ការត្រួត​ពិនិត្យ​កាន់តែ​តឹងរ៉ឹង​​ចំពោះអង្គភាព​ក្នុង​បញ្ជី​តាម​ដានអំពី​​អ្នកប្រើប្រាស់ចុងក្រោយបំផុត​និងការប្រើប្រាស់ចុងក្រោយនៃ​វត្ថុប្រើប្រាស់ទាំង​វិស័យស៊ីវិល​និង​​យោធាដែល​នាំ​ចេញពី​ចិន។

ការនាំចេញដែលពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ខាងយោធានិង​ការប្រើប្រាស់ខាងយោធាជប៉ុន ព្រម​និង​ការប្រើប្រាស់ចុងក្រោយបំផុត​ទាំង​អស់​​ដែលជួយពង្រឹង​កម្លាំងយោធារបស់ជប៉ុន​នឹងមិនត្រូវបានអនុម័តទេ។

អនុលោម​តាម​មាត្រា​ទី​ ២៦ នៃ​លក្ខន្តិកៈ​ស្តីពីការគ្រប់គ្រងការនាំចេញ​វត្ថុប្រើប្រាស់ទាំង​​​វិស័យ​ស៊ីវិល​និងយោធារបស់សាធារណរដ្ឋប្រជាមានិតចិន អង្គភាពនៅក្នុងបញ្ជីតាមដានអាចដាក់ពាក្យសុំដកចេញពីបញ្ជីតាមដានបន្ទាប់​ពី​ការ​បំពេញកាតព្វកិច្ចដោយ​សហការជាមួយ​ចិន​​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ ហើយ​នឹង​ត្រូវ​ដកចេញពីបញ្ជីតាមដាន បន្ទាប់​ពី​​ទទួលបាន​ការ​ពិនិត្យ​បញ្ជាក់​ពី​ក្រសួងពាណិជ្ជកម្មចិន។

To Top