Feature

ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បើកធ្វើកិច្ចប្រជុំដើម្បីសិក្សា និងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោក Xi Jinping

ថ្ងៃទី៣០ ខែមិថុនា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ក្រោមអធិបតីភាពលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។

កិច្ចប្រជុំបានសិក្សានិងសន្និដ្ឋានថា រដូវទឹកជន់ឆ្នាំនេះធាតុអាកាសអាក្រក់ខ្លាំងបានកើតឡើងជាញឹកញាប់ ហើយគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់កើតមានផ្ទួនៗដែលតម្រូវឱ្យអាជ្ញាធរគ្រប់តំបន់ធ្វើការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតគ្រោះព្រមទាំងជួយ
សង្គ្រោះមហន្តរាយ។កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍នៃការតម្កល់ប្រជាជននិងអាយុជីវិតជាអាទិភាព ធ្វើការត្រួតពិនិត្យដោយត្រឹមត្រូវនិងផ្តល់សញ្ញាព្រមានជាមុន ជម្លៀសប្រជាជនរងគ្រោះឱ្យបានឆាប់រហ័ស រៀបចំផែនការឆ្លើយតបបន្ទាន់ចំពោះការណីដែលគ្រោះរាំងស្ងួតក្លាយជាគ្រោះទឹកជំននឬគ្រោះទឹកជំនន់ក្លាយជាគ្រោះរាំងស្ងួត ក៏ដូចជាត្រួតពិនិត្យរកគ្រោះថ្នាក់កំបាំងផ្សេងៗអំពីទឹកជំនន់។

កិច្ចប្រជុំនេះបានតម្រូវឱ្យត្រៀមកម្លាំងនិងសម្ភារៈសង្គ្រោះបន្ទាន់ឱ្យបានគ្រប់គ្រាន់ ដើម្បីធានាបាននូវតម្រូវការរស់នៅជាមូលដ្ឋានរបស់ប្រជាជនរងគ្រោះ។គណៈកម្មការបក្សនិងរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ អង្គការបក្សមូលដ្ឋាន សមាជិកបក្សនិងកម្មាភិបាលបក្សត្រូវរួសរាន់ទៅកាន់ជួរមុខ ដើម្បីការពារសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននិងរក្សាស្ថិរភាពសង្គម៕

To Top