Feature

ការស្ទង់មតិ របស់បណ្តាញ​ទូរទស្សន៍​ CGTN ៖​ ហេតុអ្វី​បាន​ជា​បក្ស​កុម្មុយនីស្ត​ចិន​អាច​ធ្វើ​បាន​?

​ឆ្នាំ​២០២៦ ​ជា​ខួប​ ១០៥​ឆ្នាំ ​នៃ​ការបង្កើត​បក្សកុម្មុយនីស្ត​ចិន​ ​បក្ស​កុម្មុយនីស្តចិន​បាន​រួម​សាមគ្គី​និង​ដឹកនាំ​ប្រជាជន​ចិន​ឱ្យ​ទទួលបាន​សមិទ្ធផល​ដែល​គួរឱ្យ​កត់សម្គាល់​។​ហេតុអ្វីបាន​ជា​បក្ស​កុម្មុយនីស្ត​ចិន​តែងតែ​អាច​បំពេញតាមការ​សន្យារបស់ខ្លួន?​បណ្តាញ​ទូរទស្សន៍ ​CGTN នៃ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិម​ចិន​​បាន​ធ្វើ​ការស្ទង់មតិ​ចំពោះ​អ្នក​ប្រើអ៊ីនធឺណិត​ដែល​មកពី​ប្រទេស​ចំនួន​៤១​ លើ​ពិភពលោក ក្នុង​នោះ​មាន​អ្នកផ្តល់​បទ​សម្ភាសន៍​ចំនួ ១១៥២១នាក់ ​បានចែករំលែក​ពី​ការសង្កេតមើល​របស់ពួកគេ។​

ពេល​វាយតម្លៃ​ចំពោះ​មូលហេតុ​ដែល​បក្ស​កុម្មុយនីស្តចិន​អាច​កាន់​អំណាច​ក្នុងរយៈពេល​យូរក្នុងនោះ​ ការ​កសាង​ប្រព័ន្ធ​បក្សនយោបាយ​ដែល​មាន​ការ​ចាត់​តាំង​​ខ្ពស់​ ​ការ​ទទួលបាន​សមិទ្ធផល​ខាង​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​សង្គម​ដ៏សំខាន់​ ​និង​ការ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ស្ថិត​នៅ​ចំណាត់ថ្នាក់​បី​លេខ​ខាង​មុខ​។​អ្នក​ផ្តល់​បទសម្ភាសន៍​​សម្គាល់ឃើញ​​ជាទូទៅថា​ ​ “ការ​យកចិត្តទុកដាក់​ចំពោះ​ការ​ធានា​និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន” “ការរៀបចំ​និង​អនុវត្ត​ផែនការអភិវឌ្ឍន៍ជាតិ​រយៈពេលមធ្យម​និងវែង” និង “ការបង្កើតយន្តការប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព”​គឺ​មានតម្លៃ​ក្នុងការរៀនសូត្រ៕

To Top