ព័ត៌មានអន្តរជាតិ

កិច្ចការងារចរចាគ្នា ដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់កំពុងដំណើរការ នៅទីក្រុងដូហា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកិច្ចចរចា​ដោយ​ប្រយោល ​រវាង​ភាគីសហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុងដូហា Doha នៅ​ថ្ងៃ​ពុធម្សិលមិញនេះ ក្រោម​ការ​សម្រុះសម្រួល​របស់​ប្រទេស​កាតា និង​ប៉ាគីស្ថាន។

ប្រភព​ដដែល​បាន​បន្ត​ថា​៖ ​កិច្ច​ពិភាក្សា​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​ប្រយោល​នៅ​ពេល​នេះ ដោយ​មិន​មាន​ជំនួប​ទល់​មុខ​គ្នា​រវាង​ភាគី​ទាំង​ពីរ​នោះ​ទេ។ វគ្គនេះត្រូវបានបិទ ហើយកំពុងត្រូវបានសម្របសម្រួល ដោយអ្នកសម្របសម្រួល។

បន្ថែមពីនោះគេបានដឹងទៀតថាការពិភាក្សាគឺផ្តោតលើការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដកាលពីថ្ងៃទី១៧ខែមិថុនា រួមទាំងបញ្ហាទាក់ទងនឹងទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលបង្កក និងសន្តិសុខដែនសមុទ្រនៅច្រកសមុទ្រ Hormuzផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top