បទវិភាគ៖ បក្សកុម្មុយនីស្តចិន នឹងមិនកែប្រែគោលបំណងដើម និងឆន្ទៈដ៏រឹងមាំរបស់ខ្លួន ដើម្បីសម្រេចបាននូវវឌ្ឍនភាព ដ៏អស្ចារ្យរបស់ប្រទេសចិន
ខណៈទើបបង្កើតបក្សឡើង មានសមាជិកបក្សតែជាង៥០នាក់ រហូតដល់បច្ចុប្បន្ននេះ មានសមាជិកបក្សចំនួន លើសពី១រយលាននាក់ ដែលបានក្លាយ ជាគណបក្សធំជាងគេ នៅលើពិភពលោក ។ ពីដឹកនាំប្រជាជនសម្រេច បាននូវការរំដោះជនជាតិ និងឯករាជ្យភាពជាតិ ដល់ណែនាំប្រទេសចិន ប្រើប្រាស់ពេលវេលាត្រឹមតែរាប់សិបឆ្នាំឆ្លង កាត់ដំណើរឧស្សាហូបនីយកម្ម ដែលប្រទេសអភិវឌ្ឍន៍ ត្រូវតែឆ្លងកាត់រាប់រយឆ្នាំ ព្រមទាំងបានបង្កើតអច្ឆរិយ លើវិស័យកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាពសង្គមរយៈពេលវែង ក៏ដូចជាអត្រារួមចំណែក ចំពោះកំណើន សេដ្ឋកិច្ចសកលបានរក្សាប្រហែល ៣០ភាគរយ ។ល។ បើរំលឹកឡើងវិញពីរយៈពេលជាងមួយសតវត្សរ៏អាចឃើញថា នៅលើពិភពលោក គ្មានគណបក្សកាន់អំណាចណាមួយ ដូចបក្សកុម្មុយនីស្តចិនទេ ដែលទទួលបានសមិទ្ធផលអភិវឌ្ឍដ៏ធំធេងបែបនេះ ហើយបានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ ដល់ដំណើរប្រវត្តិសាស្ត្រពិភពលោក ។

នៅថ្ងៃទី ១ ខែកក្កដា មហាសន្និបាតអបអរសាទរខួប ១០៥ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិនបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញ បំពាក់គ្រឿងឥស្សរិយយសជូនដល់អ្នកដែលទទួលបាន “មេដាយ ១ កក្កដា” ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានរំលឹក និងបូកសរុប ដំណើរដ៏ត្រចះត្រចង់ និងសមិទ្ធផលដ៏មហិមារបស់ប្រជាជនចិនក្រោមការដឹកនាំពីបក្សកុម្មុយនីស្តចិន បកស្រាយពីគុណតម្លៃ ដ៏ពិសេស របស់បក្សកុម្មុយនីស្តចិន ដែលគណបក្ស និងកម្លាំងនយោបាយផ្សេងទៀត មិនអាចប្រៀបបាន ព្រមទាំងបានអំពាវនាវ ឱ្យសមាជិកបក្ស កុម្មុយនីស្តចិន ប្រកាន់ខ្ជាប់ជំនឿចិត្តយ៉ាងមុតមាំ បន្តធ្វើការតស៊ូដើម្បីបង្កើតស្នាដៃថ្មីក្នុងដំណើរថ្មី ជាបន្តបន្ទាប់ដែលសក្តិសមនឹងយុគសម័យ និងប្រជាជន ។
ហេតុអ្វីបានជាបក្ស កុម្មុយនីស្តចិនអាចធ្វើបាន ? “ការស្វែងរកសច្ចភាព ប្រកាន់ខ្ជាប់ទិសដៅឆ្ពោះទៅមុខជាប់ជានិច្ច ” “ចាក់ឬសគល់ក្នុង ស្រទាប់ប្រជាជនយ៉ាងជ្រាលជ្រៅ មានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំជាប់ជានិច្ច ” “រ៉ាប់រងបេសកកម្ម ជាប្រវត្តិសាស្ត្រ ប្រកាន់ខ្ជាប់យុទ្ធសាស្ត្រជា ម្ចាស់ការជាប់ជានិច្ច” “ សមស្របនឹងចរន្តអភិវឌ្ឍន៍ ដើរឈាមមុខគេក្នុងយុគសម័យជាប់ជានិច្ច ” “ហាននិងប៉ិនប្រសប់ធ្វើការតស៊ូ ប្រកាន់ខ្ជាប់ជំនឿចិត្តយកឈ្នះ ជាប់ជានិច្ច” “យកចិត្តទុកដាក់ដល់ការបង្កើនភាពខ្លាំងក្លារបស់ខ្លួន ប្រកាន់ខ្ជាប់ភាពរស់រវើកយ៉ាងពេញលេញជាប់ជានិច្ច” ទាំងនេះជាគុណតម្លៃពិសេស របស់បក្សកុម្មុយនីស្តចិនដែលលោក Xi Jinping អគ្គលេខាធិការបក្សបានបកស្រាយ ហើយបានលាតត្រដាង នូវលេខសម្ងាត់ជាគន្លឹះ នៃការដែល “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន” ។
ក្នុងចំណោមសមាជិកបក្ស កុម្មុយនីស្តទាំង ៨រូប ដែលទទួលបាន“គ្រឿងឥស្សរិយយស ១ កក្កដា”លើកនេះ មានអ្នកខ្លះបានបំពេញការងារ នៅជួរមុខនៃការបម្រើប្រជាជននិងដោះស្រាយជម្លោះ មានអ្នកខ្លះយកខ្នងសេះធ្វើជាផ្ទះ ព្យាបាលនិងជួយសង្រ្គោះអ្នកជំងឺនៅតំបន់ភ្នំដាច់ស្រយាល និងតំបន់ចិញ្ចឹមសត្វ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ។ល។ ឆ្លងតាមរយៈរឿងរ៉ាវស្តីពីការលះបង់អ្វីៗគ្រប់យ៉ាង និងការតស៊ូរបស់សមាជិកបក្សសាមញ្ញ ពិភពលោកអាចយល់ដឹងយ៉ាងងាយថា ហេតុអ្វីបានជានៅក្នុងការស្ទង់មតិ ជាច្រើនលើកដែលធ្វើឡើងដោយអង្គការអន្តរជាតិ អត្រាគាំទ្ររបស់ប្រជាជនចិន ចំពោះរដ្ឋាភិបាលចិន បានជាប់ចំណាត់ថ្នាក់ជួរមុខនៅលើពិភពលោកជាប់រហូតមក ។
បច្ចុប្បន្ននេះ ស្ថានភាពជាយុទ្ធសាស្ត្រទូទៅ នៃការស្តារឡើងវិញដ៏អស្ចារ្យ របស់ប្រជាជាតិចិន និងបម្រែបម្រួលនិម្មាបនកម្ម ដែលពុំធ្លាប់មានក្នុង រយៈពេល១រយឆ្នាំកន្លង មកបានប្រទាក់ប្រឡាគ្នា ហើយមនុស្សជាតិកំពុងឈរនៅផ្លូវបំបែកម្តងទៀត។ ក្នុងនាមជាគណបក្ស កាន់អំណាចធំជាងគេបំផុតលើពិភពលោកដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងពិភពលោក បក្សកុម្មុយនីស្តចិននឹងមិនកែប្រែគោលបំណងដើម និងឆន្ទៈដ៏រឹងមាំរបស់ខ្លួនទេ ហើយនឹងជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិនជាបន្តបន្ទាប់ ក៏ដូចជាបំពេញបន្ថែម ថាមពលវិជ្ជមានកាន់តែច្រើន ទៅក្នុងសន្តិភាព និងការអភិវឌ្ឍពិភពលោក ៕









