Feature

ប្រភពព័ត៌មាននិយាយថា អ៊ីរ៉ង់កំពុងពិចារណាលក់ប្រេងទៅឱ្យជប៉ុន ខណៈអ្នកទិញស្វែងរកការលើកលែងទណ្ឌកម្មយូរជាងនេះ

បរទេស៖ អ៊ីរ៉ង់បានចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនរបស់ជប៉ុនក្រោមការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យអ៊ីរ៉ង់បន្តការលក់ប្រេងឡើងវិញ ទោះបីជាអ្នកទិញដែលមានសក្តានុពលកំពុងស្វែងរកការលើកលែងយូរជាងនេះ និងការធានាឡើងវិញអំពីសុវត្ថិភាពកប៉ាល់ក៏ដោយ នេះបើយោងតាមប្រភពបីពីខាងអ៊ីរ៉ង់ និងលោកខាងលិច។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ថា ការលើកលែងនេះ ដែលជាផ្នែកមួយនៃការចរចាសន្តិភាពរយៈពេល ៦០ថ្ងៃរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ត្រូវបានចេញនៅថ្ងៃទី ២២ ខែមិថុនា និងផុតកំណត់នៅថ្ងៃទី ២១ ខែសីហា។

‎អ្នកទិញជប៉ុនបីនាក់កំពុងសម្លឹងមើលការទិញប្រេងឆៅដែលអាចធ្វើទៅបានពីអ៊ីរ៉ង់ ដែលជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ២០១៩ នេះបើយោងតាមប្រភពពីរពីអ៊ីរ៉ង់ ដែលបដិសេធមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃបញ្ហានេះ។

‎បើយោងតាមប្រភពឧស្សាហកម្មលោកខាងលិចដែលស្គាល់បញ្ហានេះបាននិយាយដោយឡែកពីគ្នា គឺមន្ត្រីជប៉ុន និងអ៊ីរ៉ង់កំពុងចរចាដំបូងអំពីការលក់ប្រេងដែលអាចធ្វើទៅបាន ។

‎សូមជម្រាបថា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងបណ្តាប្រទេសនៅអឺរ៉ុប បានឈប់ទិញប្រេងអ៊ីរ៉ង់ នៅពេលដែលទណ្ឌកម្មរបស់សហរដ្ឋអាមេរិកត្រូវបានរឹតបន្តឹង បន្ទាប់ពីការដកខ្លួនរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចេញពីកតិកាសញ្ញានុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងឆ្នាំ ២០១៨។

‎ប្រែសម្រួល: ណៃ តុលា

To Top