ព័ត៌មានអន្តរជាតិ

ដ្រូនរបស់អ៊ុយក្រែន វាយប្រហារទៅដល់តំបន់ ដាច់ស្រយាល មួយកន្លែង ក្នុងប្រទេសតួគី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកវាយប្រហារ អ៊ុយក្រែនដឹកគ្រឿងផ្ទុះ មួយគ្រឿងបានធ្លាក់ និង ផ្ទុះនៅតំបន់ជនបទ នៃឆ្នេរសមុទ្រខ្មៅនៃប្រទេសតួគី ។ យ៉ាងណាក្តីគ្មានរបាយការណ៍ នៃ​អ្នក​របួស​ឬ​ការ​ខូច​ខាត​ធំ​ ត្រូវ​បាន​គេ​រាយការណ៍​នោះទេ។

ទីភ្នាក់ងារព័ត៌មានក្នុងស្រុក IHA បានរាយការណ៍ថា យន្តហោះចម្បាំង UAV បានផ្ទុកគ្រឿងផ្ទុះទម្ងន់៥ គីឡូក្រាម ហើយបានធ្លាក់កាលពីថ្ងៃពុធ នៅក្នុងខេត្ត Trabzon ភាគឦសាននៃប្រទេសតួគីស្ថិត នៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីព្រំដែនហ្សកហ្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន IHA បានរាយការណ៍ដោយលើកឡើង ពីការពិនិត្យបច្ចេកទេសដំបូងគឺជាមូលហេតុនៃការធ្លាក់។ របាយការណ៍បាននិយាយថា អ្នកស៊ើបអង្កេតបានបញ្ជូន ទៅកាន់តំបន់នោះ បានកំណត់ថា Drone មានដើមកំណើតអ៊ុយក្រែន ដោយបន្ថែមថាអ្នកស្រុក បានជួបប្រទះការភ័យ ស្លន់ស្លោមួយរយៈពេលខ្លី មុនពេលអាជ្ញាធរបានធានា សុវត្ថិភាពដល់ទីតាំងនោះ។

វាគឺជាឧប្បត្តិហេតុចុងក្រោយបង្អស់ នៃការធ្លាក់យន្តហោះគ្មានមនុស្សបើកនៅ តាមបណ្តោយឆ្នេរសមុទ្រខ្មៅ របស់តួគីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក យន្តហោះ UAVs ពីរគ្រឿងបានធ្លាក់ចុះជាបន្តបន្ទាប់នៅថ្ងៃទី២៣និង២៤ ខែមិថុនាកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top